{"asset":"news","key":"5761","locale":"km","id":"news:5761:km","entityId":"news:5761","canonicalUrl":"https://www.kps-tv.com/km/news/detail/5761","state":"ready","title":"ការកំណត់ព្រំដែនកម្ពុជា–ថៃ ដើម្បីធានាសន្តិភាពរឹងមាំនាពេលអនាគត","summary":"លោក ប្រាក់ សុខុន ដឹកនាំអង្គទូតទៅថ្មដាថ្ងៃទី២៧ ខែមីនា ខណៈកម្ពុជាបង្ហាញការត្រៀមខ្លួនបន្តការវាស់វែងព្រំដែន។","body":"នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំអង្គទូត និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិប្រចាំកម្ពុជា ចុះពិនិត្យទីតាំង នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា ដែលកម្ពុជាថាកងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់ ហើយបន្តដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស។\nក្នុងនាមជាប្រទេសជិតខាង និងជាសមាជិកអាស៊ាន កម្ពុជាត្រៀមខ្លួនបន្តពិភាក្សាតាមយន្តការដែលមាន ដើម្បីដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ។ យន្តការ JBC, GBC និង RBC ជាមធ្យោបាយដែលធានាសន្តិភាពនិងវិបុលភាពរួមគ្នា។\nតាមរយៈសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មការ JBC គឺជាយន្តការសំខាន់សម្រាប់ការកំណត់ព្រំដែនកម្ពុជា–ថៃ។ កម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីចាប់ផ្ដើមបន្តការងារវាស់វែងព្រំដែនជាបន្ទាន់ ដោយផ្អែកលើឯកសារច្បាប់ពាក់ព័ន្ធ ដើម្បីធានាសន្តិភាព និងទប់ស្កាត់ជម្លោះនាពេលអនាគត៕ អត្ថបទ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14389","languageVersionId":"9225","visibilityVersion":"2","versionToken":"a1.rk2Y9lEgK2AU7MRSBtKU4lQJdbFZjQKdk28yR5Ik2mQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-28T07:18:49Z"}