{"asset":"news","key":"5762","locale":"km","id":"news:5762:km","entityId":"news:5762","canonicalUrl":"https://www.kps-tv.com/km/news/detail/5762","state":"ready","title":"មន្ទីរធម្មការក្រចេះថា មនុស្ស១៤នាក់ក្លែងខ្លួនជាសង្ឃត្រូវបានណែនាំនិងដោះលែង","summary":"ប្រធានមន្ទីរធម្មការថា មនុស្ស១៤នាក់ត្រូវបានសួរនាំមុនពិធីបុណ្យទន្លេថ្ងៃទី២៨ ខែមីនា ហើយដោះលែងក្រោយធ្វើកិច្ចសន្យាឈប់ក្លែងខ្លួន។","body":"តាមសេចក្តីរាយការណ៍ ក្រុមដែលត្រូវបានចោទថាក្លែងខ្លួនជាសង្ឃចំនួន១៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ក្រោយពួកគេបន្លំខ្លួនបម្រុងចូលពិធីរាប់បាត្រក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ។ មន្ទីរធម្មការ និងសាសនាខេត្តក្រចេះសហការជាមួយសមត្ថកិច្ចឃាត់ខ្លួនក្រុមសង្ឃក្លែងក្លាយទាំងនេះបាននាព្រឹកថ្ងៃទី២៨ ខែមីនា នៅមុខសាលាខេត្តក្រចេះ ក្នុងពិធីរាប់បាតឧទ្ទិសកុសលជូនដល់បុព្វបុរសនិងវីរកងទ័ព។\nបើតាមប្រធានមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ លោក ស៊ូ ស៊ែ បានបញ្ជាក់ថា ករណីនេះមិនមែនជាករណីព្រះសង្ឃបន្លំខ្លួនចូលក្នុងកម្មពិធីទេ តែជាសង្ឃក្លែងក្លាយតែម្តង កោរសក់ស្លៀកស្បង់ចីពរ។ លោកបញ្ជាក់បន្ថែមថា សង្ឃក្លែងក្លាយទាំងអស់នេះបម្រុងចូលក្នុងពិធីរាប់បាត ប៉ុន្តែដោយមានការសង្ស័យ លោកក៏បានសួរនាំ ហើយជាលទ្ធផលមានភាពមិនប្រក្រតី។\nប្រធានមន្ទីរធម្មការខេត្ត បានបន្តទៀតថា ក្នុងនាមន្ទីរជំនាញក៏បានសហការជាមួយសមត្ថកិច្ចឃាត់ខ្លួនយកមកធ្វើការសួរនាំ។ នៅចំពោះមុខសមត្ថកិច្ច ក្រុមបន្លំធ្វើជាសង្ឃទាំងនោះបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានក្លែងជាសង្ឃពិតមែនដើម្បីរកស៊ី។ បច្ចុប្បន្ន ក្រុមក្លែងខ្លួនជាសង្ឃទាំងនោះ ត្រូវបានសមត្ថកិច្ចអប់រំណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ប្រព្រឹត្តិបែបនេះតទៅទៀត និងបានដោះលែងឱ្យមានសេរីភាពវិញ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14388","languageVersionId":"9222","visibilityVersion":"2","versionToken":"a1.4N1zYSglUJVKQosHXTFKskfKYRdXEU6L3j2YWx5tHe4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-28T07:30:01Z"}