# មន្ទីរធម្មការក្រចេះថា មនុស្ស១៤នាក់ក្លែងខ្លួនជាសង្ឃត្រូវបានណែនាំនិងដោះលែង

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5762>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14388","languageVersionId":"9222","visibilityVersion":"2","versionToken":"a1.4N1zYSglUJVKQosHXTFKskfKYRdXEU6L3j2YWx5tHe4"}

Original publication: 2026-03-28T07:30:01Z

ប្រធានមន្ទីរធម្មការថា មនុស្ស១៤នាក់ត្រូវបានសួរនាំមុនពិធីបុណ្យទន្លេថ្ងៃទី២៨ ខែមីនា ហើយដោះលែងក្រោយធ្វើកិច្ចសន្យាឈប់ក្លែងខ្លួន។

តាមសេចក្តីរាយការណ៍ ក្រុមដែលត្រូវបានចោទថាក្លែងខ្លួនជាសង្ឃចំនួន១៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ក្រោយពួកគេបន្លំខ្លួនបម្រុងចូលពិធីរាប់បាត្រក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ។ មន្ទីរធម្មការ និងសាសនាខេត្តក្រចេះសហការជាមួយសមត្ថកិច្ចឃាត់ខ្លួនក្រុមសង្ឃក្លែងក្លាយទាំងនេះបាននាព្រឹកថ្ងៃទី២៨ ខែមីនា នៅមុខសាលាខេត្តក្រចេះ ក្នុងពិធីរាប់បាតឧទ្ទិសកុសលជូនដល់បុព្វបុរសនិងវីរកងទ័ព។
បើតាមប្រធានមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ លោក ស៊ូ ស៊ែ បានបញ្ជាក់ថា ករណីនេះមិនមែនជាករណីព្រះសង្ឃបន្លំខ្លួនចូលក្នុងកម្មពិធីទេ តែជាសង្ឃក្លែងក្លាយតែម្តង កោរសក់ស្លៀកស្បង់ចីពរ។ លោកបញ្ជាក់បន្ថែមថា សង្ឃក្លែងក្លាយទាំងអស់នេះបម្រុងចូលក្នុងពិធីរាប់បាត ប៉ុន្តែដោយមានការសង្ស័យ លោកក៏បានសួរនាំ ហើយជាលទ្ធផលមានភាពមិនប្រក្រតី។
ប្រធានមន្ទីរធម្មការខេត្ត បានបន្តទៀតថា ក្នុងនាមន្ទីរជំនាញក៏បានសហការជាមួយសមត្ថកិច្ចឃាត់ខ្លួនយកមកធ្វើការសួរនាំ។ នៅចំពោះមុខសមត្ថកិច្ច ក្រុមបន្លំធ្វើជាសង្ឃទាំងនោះបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានក្លែងជាសង្ឃពិតមែនដើម្បីរកស៊ី។ បច្ចុប្បន្ន ក្រុមក្លែងខ្លួនជាសង្ឃទាំងនោះ ត្រូវបានសមត្ថកិច្ចអប់រំណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ប្រព្រឹត្តិបែបនេះតទៅទៀត និងបានដោះលែងឱ្យមានសេរីភាពវិញ៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


