# កម្ពុជា និងក្រុមAOT ចុះពិនិត្យព្រំដែនបឹងត្រកួនដើម្បីឈានទៅរកសន្តិភាព ស្ថិរភាព យូរអង្វែង

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5763>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14387","languageVersionId":"9219","visibilityVersion":"2","versionToken":"a1.gLs-gj2VzHPgWNXwbwF3VmUOsSMOf2P3nierZeBYNb8"}

Original publication: 2026-03-28T08:19:45Z

អ្នកនាំពាក្យក្រសួងការពារជាតិថា បេសកកម្មថ្ងៃទី២៨ ខែមីនា ក៏ពាក់ព័ន្ធការផ្ទេរតួនាទីដឹកនាំអ្នកសង្កេតការណ៍ពីម៉ាឡេស៊ីទៅហ្វីលីពីន។

លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិ បានជូនដំណឹងថា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ក្រុមសម្របសម្រួលកម្ពុជា បានសហការជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះត្រួតពិនិត្យស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ ដើម្បីផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់។
បេសកកម្មនេះក៏ជាការប្តូរវេនដឹកនាំក្រុមសង្កេតការណ៍ពីម៉ាឡេស៊ី ទៅហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានថ្មី។
រដ្ឋាភិបាលកម្ពុជា បន្តបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការអនុវត្តកិច្ចព្រមព្រៀងនានាជាមួយថៃ ដើម្បីធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕ អត្ថបទ៖ ឡាយ កុល

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


