{"asset":"news","key":"5764","locale":"km","id":"news:5764:km","entityId":"news:5764","canonicalUrl":"https://www.kps-tv.com/km/news/detail/5764","state":"ready","title":"ក្រសួងការងារ ប្រកាសឱកាសការងារច្រើនសន្ធឹកសន្ធាប់នៅភ្នំពេញ ជាង២២,០០០កន្លែង ស្វាគមន៍អតីតពលករ និងអ្នកស្វែងរកការងារ","summary":"តួលេខផ្សព្វផ្សាយគិតត្រឹមថ្ងៃទី២៨ ខែមីនា មានការងារ២២២១៩កន្លែងក្នុងឧស្សាហកម្មនិងសេវាកម្ម ដោយអាចមើលខិតបណ្ណក្រសួងឬទាក់ទង១២៩៧។","body":"រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសថា រាជធានីភ្នំពេញ ដែលជាគន្លងសេដ្ឋកិច្ចសំខាន់នៃប្រទេសកម្ពុជា កំពុងផ្តល់ឱកាសការងារជាច្រើនសន្ធឹកសន្ធាប់ សរុបជាង ២២,០០០កន្លែង សម្រាប់អតីតពលករដែលត្រឡប់មកពីប្រទេសថៃ ក៏ដូចជាអ្នកកំពុងស្វែងរកការងារធ្វើ។\nយោងតាមការផ្សព្វផ្សាយរបស់ក្រសួង គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ២២,២១៩កន្លែង កំពុងរង់ចាំបេក្ខជនចូលបំពេញការងារ ក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម ដែលជាវិស័យសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។\nដើម្បីចូលរួមទទួលយកឱកាសទាំងនេះ អ្នកស្វែងរកការងារអាចពិនិត្យព័ត៌មានលម្អិតអំពីរោងចក្រ សហគ្រាស និងមុខតំណែងផ្សេងៗ តាមរយៈខិតបណ្ណការងារដែលក្រសួងបានផ្សព្វផ្សាយជាសាធារណៈ។\nជាមួយគ្នានេះ ក្រសួងក៏បានណែនាំឱ្យបងប្អូនអតីតពលករ និងអ្នកស្វែងរកការងារទាំងអស់ អាចទំនាក់ទំនងដោយផ្ទាល់ទៅកាន់រោងចក្រ ឬសហគ្រាសដែលចាប់អារម្មណ៍ ឬទាក់ទងមកលេខទូរស័ព្ទបន្ទាន់ ១២៩៧ ដើម្បីទទួលបានជំនួយក្នុងការសម្របសម្រួល និងស្វែងរកការងារដែលសមស្របផងដែរ។\nការផ្តល់ឱកាសការងារជាច្រើននេះ បង្ហាញពីសមត្ថភាពនៃទីផ្សារការងារនៅភ្នំពេញ ដែលកំពុងតែសកម្ម និងមានសក្ដានុពលខ្ពស់ក្នុងការទទួលយកកម្លាំងពលកម្មវិញ៕ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14386","languageVersionId":"9216","visibilityVersion":"2","versionToken":"a1.bgXValoEELDCg1eTWqLR-FlTrxKoNbfGpJnCXDUHK2U"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-28T10:26:15Z"}