{"asset":"news","key":"8047","locale":"km","id":"news:8047:km","entityId":"news:8047","canonicalUrl":"https://www.kps-tv.com/km/news/detail/8047","state":"ready","title":"ក្រសួងការងារ ចាប់ផ្តើមចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ រយៈពេល ៣ថ្ងៃ!","summary":"(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំ មន្រ្តីរាជការនិងបុគ្គលិកនៃក្រសួងបានធ្វើជំរឿន នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពទិន្នន័យរចនាសម្ព័ន្ធ និងមន្ត្រីរាជការឱ្យមានភាពត្រឹមត្រូវ ឯកភាពគ្នា និងអាចប្រើប្រាស់បានរួមគ្នា ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងធនធានមនុស្ស និងការរៀបចំរចនាសម្ព័ន្ធរបស់ក្រសួង។ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃក្រសួងមុខងារសាធារណៈ រួមជាមួយក្រុមការងារជំរឿនរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ផ្តើមចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងក្នុងរាជធានីភ្នំពេញ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។","body":"(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំ មន្រ្តីរាជការនិងបុគ្គលិកនៃក្រសួងបានធ្វើជំរឿន នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពទិន្នន័យរចនាសម្ព័ន្ធ និងមន្ត្រីរាជការឱ្យមានភាពត្រឹមត្រូវ ឯកភាពគ្នា និងអាចប្រើប្រាស់បានរួមគ្នា ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងធនធានមនុស្ស និងការរៀបចំរចនាសម្ព័ន្ធរបស់ក្រសួង។\n\n គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃក្រសួងមុខងារសាធារណៈ រួមជាមួយក្រុមការងារជំរឿនរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ផ្តើមចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងក្នុងរាជធានីភ្នំពេញ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។\n\n សូមជម្រាបថា នៅថ្ងៃទី២៨ និងទី២៩ ខែកក្កដា ឆ្នាំ២០២៦ ការចុះធ្វើជំរឿន ធ្វើឡើងនៅអគារទីស្តីការក្រសួង និងអគារស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម ខណៈថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ធ្វើឡើងនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា៕\n\n ប្រភព៖ ក្រសួងការងារ\n\n ដោយ៖ ធី លីថូ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12587","languageVersionId":"4945","visibilityVersion":"2","versionToken":"a1.c9hNrdcAa0lzaq_8ANCDJbMX0bXBpshbGS-1WGGzWM4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-28T04:36:45Z"}