{"asset":"news","key":"8091","locale":"km","id":"news:8091:km","entityId":"news:8091","canonicalUrl":"https://www.kps-tv.com/km/news/detail/8091","state":"ready","title":"អភិបាលខេត្តព្រះសីហនុ ដាក់បទបញ្ជាស្ដារប្រព័ន្ធលូ និងប្រឡាយទឹកជាបន្ទាន់ ដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង","summary":"នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញរួមមាន មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអង្គភាពពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពប្រព័ន្ធលូ ប្រឡាយ និងអូរ នៅតាមទីតាំងមួយចំនួន ដែលជាចំណុចបង្កការកកស្ទះដល់លំហូរទឹក។ ការចុះពិនិត្យនេះ ធ្វើឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក ដែលបណ្តាលឱ្យមានការលិចលង់នៅតំបន់មួយចំនួន និងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។","body":"នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញរួមមាន មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអង្គភាពពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពប្រព័ន្ធលូ ប្រឡាយ និងអូរ នៅតាមទីតាំងមួយចំនួន ដែលជាចំណុចបង្កការកកស្ទះដល់លំហូរទឹក។\n\nការចុះពិនិត្យនេះ ធ្វើឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក ដែលបណ្តាលឱ្យមានការលិចលង់នៅតំបន់មួយចំនួន និងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។\nក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានដាក់បទបញ្ជាឱ្យមន្ត្រីជំនាញអនុវត្តវិធានការជាបន្ទាន់ ដោយស្ដារ និងកែលម្អប្រព័ន្ធលូ ប្រឡាយ និងផ្លូវទឹកឱ្យអាចដំណើរការឡើងវិញបានល្អ ដើម្បីធានាលំហូរទឹកមានប្រសិទ្ធភាព កាត់បន្ថយការកកស្ទះ និងទប់ស្កាត់ការជន់លិចនៅពេលមានភ្លៀងធ្លាក់ខ្លាំង។\n\nវិធានការនេះ មានគោលបំណងការពារការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងខេត្ត។\nជាក់ស្តែង នៅព្រឹកថ្ងៃដដែល ឯកឧត្តមអភិបាលខេត្តបានណែនាំឱ្យមន្ត្រីជំនាញប្រើប្រាស់គ្រឿងចក្រ និងកម្លាំងការងារ ដើម្បីពន្លឿនការស្ដារ និងបើកលំហូរទឹកនៅតំបន់អាទិភាពឱ្យបានឆាប់រហ័ស ជាពិសេសនៅតាមបណ្តោយផ្លូវឯករាជ្យ និងផ្លូវ២៨ មិថុនា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ៕\n\nរូបភាពនិងអត្ថបទ\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12551","languageVersionId":"4837","visibilityVersion":"2","versionToken":"a1.E7xMUakhuowB8gTTxiWXJmzYCwbmZXYSRz94nq_HKzM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-30T08:36:35Z"}