# អ្នកឧកញ៉ា សួរ វីរៈឧបត្ថម្ភអង្ករ២០តោននិងគ្រឿងឧបភោគបរិភោគជាច្រើនជូនរដ្ឋបាលខេត្តព្រះសីហនុ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/8134>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"12462","languageVersionId":"4677","visibilityVersion":"2","versionToken":"a1.eCFWhm9d2klj4HAbob0h22WOrYq29L-X1tVUmj--1XE"}

Original publication: 2026-08-03T03:07:03Z

ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប បានឧបត្ថម្ភអង្ករ ២០តោននិងគ្រឿងឧបភោគបរិភោគជាច្រើនជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះនៅតាមបណ្តាក្រុងស្រុកនានា។ ពិធីប្រគល់និងទទួលបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦។

 បន្ទាប់ពីប្រគល់និងទទួលរួច អំណោយទាំងនេះបានបញ្ជូនទៅកាន់ក្រុងស្រុកចំនួន៤ រួមមាន ក្រុងព្រះសីហនុ ក្រុងកំពង់សោម ក្រុងកោះរ៉ុង និងស្រុកស្ទឹងហាវ។ សរុបទាំងអស់អំណោយទាំងនេះមានអង្ករចំនួន ២០តោន ត្រីខចំនួន១០០កេស ម្សៅស៊ុបចំនួន ១០កេស និងកាហ្វេចំនួន ១០កេស។ សកម្មភាពសប្បុរសធម៌នេះ បានបង្ហាញពីស្មារតីនៃការចូលរួមទទួលខុសត្រូវចំពោះសង្គម ការស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ។

 សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប កន្លងមកនេះតែងតែបានចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល និងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសផ្សេងៗជាច្រើនទៀត។

 ជាការកត់សម្គាល់ បច្ចុប្បន្ន ក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ៊្វូដ កំពុងសាងសង់សម្រេចបានជាង៦០ភាគរយ ហើយ និងកំពុងបន្តអភិវឌ្ឍឆ្ពោះទៅរករោងចក្រផលិតកម្មដ៏ទំនើបមួយដែលមានសមត្ថភាពផលិត និងផ្គត់ផ្គង់គ្រឿងទេសគ្រប់ប្រភេទប្រកបដោយគុណភាព ស្តង់ដារ និងទំនុកចិត្តផងដែរ៕

 អត្ថបទ៖ ង៉ែត ពិសាន្ត
 រូបភាព៖ កែវ ដារ៉ា

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References