រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ជូនដំណឹងពីប្រតិបត្តិការ ល្បែងកាស៊ីណូស្របច្បាប់នៅកម្ពុជា

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) បានចេញសេចក្តីជូនដំណឹង ស្តីពីប្រតិបត្តិការល្បែងកាស៊ីណូស្របច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។

សេចក្ដីជូនដំណឹង បានបញ្ជាក់ថា អនុលោមតាមមាត្រា៣៥ នៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម នីតិបុគ្គលអាចប្រតិបត្តិការល្បែងពាណិជ្ជកម្មបាន លុះត្រាតែមានអាជ្ញាបណ្ណជាមុន អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ។ គ្មានបុគ្គលណាអាចតាំងខ្លួន ជាតំណាងរបស់ អ្នកកាន់កាប់អាជ្ញាបណ្ណនិងប្រតិបត្តិករល្បែងពាណិជ្ជកម្មបានឡើយ លើកលែងតែមានការអនុញ្ញាត អនុលោម តាមបទប្បញ្ញត្តិនៃច្បាប់នេះ។ ល្បែងពាណិជ្ជកម្មគ្រប់ប្រភេទ ដែលដាក់ឱ្យដំណើរការដោយប្រតិបត្តិករល្បែង ពាណិជ្ជកម្ម ត្រូវមានការអនុញ្ញាតជាមុន។

និងមាត្រា៧៤ នៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ចែងថា ប្រតិបត្តិករល្បែងពាណិជ្ជកម្ម មិនត្រូវដំណើរការល្បែងណាមួយនៅក្នុងគ្រឹះស្ថានល្បែងពាណិជ្ជកម្មឡើយ លុះត្រាតែ៖

ក/ មានការយល់ព្រមជាមុនលើប្រភេទនៃល្បែងពី គ.ល.ក. ដែលការយល់ព្រមនេះនៅមាន សុពលភាពជាធរមាន។

ខ/ ល្បែងនោះត្រូវបានដំណើរការ ឬលេងស្របតាមរបៀបលេង និងវិធានល្បែងដែលអនុម័ត ដោយ គ.ល.ក.។

គ/ ល្បែងនោះត្រូវបានដំណើរការដោយបុគ្គលិកពិសេសដែលមានអាជ្ញាបណ្ណ។

ដូចនេះ ដើម្បីអាចប្រតិបត្តិការល្បែងកាស៊ីណូស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជា ធរមានបាន ត្រូវ៖

-មានអាជ្ញាបណ្ណកាស៊ីណូពី គ.ល.ក. ដែលនៅមានសុពលភាព និងត្រូវធ្វើប្រតិបត្តិការ អាជីវកម្មកាស៊ីណូនៅទីតាំង ដែលមានបញ្ជាក់នៅលើអាជ្ញាបណ្ណកាស៊ីណូ តែប៉ុណ្ណោះ

-មានវិញ្ញាបនបត្រចុះបញ្ជីប្រភេទល្បែង វិធានល្បែង ឧបករណ៍ និង/ឬកម្មវិធីល្បែងកាស៊ីណូ

-មានឧបករណ៍និង/ឬកម្មវិធីល្បែង ដែលបានចុះបញ្ជី និងមានការទទួលស្គាល់ពី គ.ល.ក. (មានបិទ Sticker ដូចគំរូភ្ជាប់ជូន)៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…