រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា-ADB ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហការ ចាប់យកឱកាសទីផ្សារ បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពពលរដ្ឋ!

សេចក្តីសង្ខេប

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី បានពិភាក្សានៅសិង្ហបុរី ពីកិច្ចសហការកសិកម្ម និងការរៀបចំ AgriTAP ដោយផ្តោតលើការតភ្ជាប់ទីផ្សារ ការកែច្នៃកសិផល និងហិរញ្ញប្បទានប្រកបដោយចីរភាព។

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៨ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបជាមួយលោក Winfried F. Wicklein អគ្គនាយកទទួលបន្ទុកការងារកសិកម្ម ស្បៀងអាហារ ធម្មជាតិ អភិវឌ្ឍន៍ជនបទ ទឹក នគរូបនីយកម្ម និងឌីជីថលនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដើម្បីពិភាក្សាវឌ្ឍនភាពគម្រោងអនុវត្តក្រោមកិច្ចសហប្រតិបត្តិការជាមួយ(ADB) ព្រមទាំងទិសដៅអាទិភាពបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធភាព។ នៅសាធារណរដ្ឋសិង្ហបុរី។
 

ភាគីទាំងពីរ បានផ្លាស់ប្តូរពីទស្សនៈសុទិដ្ឋនិយមលើវឌ្ឍនភាពការអនុវត្តគម្រោងកន្លងមក និងបានពិភាក្សាអំពីដំណើរការនៃការត្រៀមរៀបចំ «កម្មវិធីពន្លឿនការធ្វើបរិវត្តកម្មវិស័យកសិកម្មកម្ពុជា (AgriTAP)» សំដៅជំរុញការតភ្ជាប់ខ្សែច្រវាក់តម្លៃផលិតកម្មទៅកាន់ទីផ្សារ លើកកម្ពស់ការកែច្នៃកសិផល និងធានាឱ្យបាននូវហិរញ្ញប្បទានក្នុងវិស័យកសិកម្មប្រកបដោយនិរន្តរភាព។

ជាមួយគ្នានេះ ភាគីទាំងពីរ បានបង្ហាញគោលជំហរពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីចាប់យកឱកាសទីផ្សារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករកម្ពុជាប្រកបដោយចីរភាព៕ដោយ៖ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…