រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សោកនាដកម្មដ៏រន្ធត់! ធ្លាក់យន្តហោះឯកជនមួយគ្រឿង ផ្តាច់ជីវិតមនុស្ស ៩ នាក់នៅរដ្ឋ Florida សហរដ្ឋអាមេរិក

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

មនុស្សទាំងអស់ ៩ នាក់នៅលើយន្តហោះឯកជនមួយគ្រឿង បានបាត់បង់ជីវិត បន្ទាប់ពីធ្លាក់ផ្ទុះយ៉ាងសន្ធោសន្ធៅ នៅក្នុងតំបន់ប្រជុំជននៃរដ្ឋ Florida កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នេះបើយោងតាមការបញ្ជាក់ផ្លូវការពីរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក។ ហេតុការណ៍ធ្លាក់យន្តហោះដ៏តក់ស្លុតនេះ កើតឡើងនៅចម្ងាយប្រមាណត្រឹមតែ ១៤ គីឡូម៉ែត្រ ពីភូមិគ្រឹះ Mar-a-Lago របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ខណៈដែលផ្អែកតាមទិន្នន័យពីនាយកដ្ឋានអាកាសចរណ៍ស៊ីវិលរដ្ឋអាមេរិក យន្តហោះនេះ ហោះចេញពីក្រុងអូស្ទីន រដ្ឋតិចសាស់ ទៅកាន់ប្រជុំកោះបាហាម៉ាស។

មនុស្សទាំងអស់ ៩ នាក់នៅលើយន្តហោះឯកជនមួយគ្រឿង បានបាត់បង់ជីវិត បន្ទាប់ពីធ្លាក់ផ្ទុះយ៉ាងសន្ធោសន្ធៅ នៅក្នុងតំបន់ប្រជុំជននៃរដ្ឋ Florida កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នេះបើយោងតាមការបញ្ជាក់ផ្លូវការពីរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក។


ហេតុការណ៍ធ្លាក់យន្តហោះដ៏តក់ស្លុតនេះ កើតឡើងនៅចម្ងាយប្រមាណត្រឹមតែ ១៤ គីឡូម៉ែត្រ ពីភូមិគ្រឹះ Mar-a-Lago របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ខណៈដែលផ្អែកតាមទិន្នន័យពីនាយកដ្ឋានអាកាសចរណ៍ស៊ីវិលរដ្ឋអាមេរិក យន្តហោះនេះ ហោះចេញពីក្រុងអូស្ទីន រដ្ឋតិចសាស់ ទៅកាន់ប្រជុំកោះបាហាម៉ាស។


រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអាមេរិក លោក Sean Duffy បាននិយាយថា គ្រោះថ្នាក់នេះគឺជា «មហន្តរាយដ៏គួរឱ្យរន្ធត់» ហើយអាជ្ញាធរ បានបញ្ជូនក្រុមការងារជំនាញទៅកាន់កន្លែងកើតហេតុ ដើម្បីជួយជ្រោមជ្រែងដល់ការស៊ើបអង្កេតជុំវិញមូលហេតុពិតប្រាកដនៃការធ្លាក់នេះ។
គួរបញ្ជាក់ផងដែរថា គ្រោះមហន្តរាយនេះ កើតឡើងកាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ ភ្លាមៗបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ទើបតែចាកចេញពីភូមិគ្រឹះ Mar-a-Lago របស់លោក តាមរយៈយន្តហោះប្រធានាធិបតី Air Force One៕
 អត្ថបទ៖ រិទ្ធី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…