រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស៊ី ជីនពីង ឆ្លើយតបលិខិតសម្តេចតេជោ ហ៊ុន សែន៖ មានឆន្ទៈពង្រឹងការទំនាក់ទំនងជាយុទ្ធសាស្ត្រ និងជំរុញសហគមន៍ជោគវាសនារួមចិន–កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី

អានអត្ថបទដើម

សេចក្តីសង្ខេប

លោក ស៊ី ជីនពីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន កាលពីពេលថ្មីៗនេះ បានផ្ញើលិខិតឆ្លើយតបទៅកាន់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដោយថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលិខិតអបអរសាទររបស់សម្តេច ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ លោក ស៊ី ជីនពីង បានបញ្ជាក់ថា លោកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន–កម្ពុជា និងមានឆន្ទៈរក្សាការទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយសម្តេចតេជោ ហ៊ុន សែន បន្តមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ និងជំរុញឱ្យការកសាងសហគមន៍ជោគវាសនារួមចិន–កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី សម្រេចបានវឌ្ឍនភាពថ្មីកាន់តែធំធេង។

លោក ស៊ី ជីនពីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន កាលពីពេលថ្មីៗនេះ បានផ្ញើលិខិតឆ្លើយតបទៅកាន់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដោយថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលិខិតអបអរសាទររបស់សម្តេច ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

លោក ស៊ី ជីនពីង បានបញ្ជាក់ថា លោកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន–កម្ពុជា និងមានឆន្ទៈរក្សាការទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយសម្តេចតេជោ ហ៊ុន សែន បន្តមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ និងជំរុញឱ្យការកសាងសហគមន៍ជោគវាសនារួមចិន–កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី សម្រេចបានវឌ្ឍនភាពថ្មីកាន់តែធំធេង។

ភាគីទាំងពីរនឹងបន្តធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងវិស័យនានាកាន់តែស៊ីជម្រៅ ជំរុញការធ្វើទំនើបកម្មរបស់ប្រទេសរៀងៗខ្លួន និងធ្វើឱ្យលទ្ធផលនៃកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។

មតិយោបល់

កំពុងផ្ទុកមតិយោបល់…