រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សិង្ហបុរី រឹបអូសបារីអគ្គិសនី ឬ Vape ជាង ៥២០០ គ្រឿង ពីវ៉ាលីជនបរទេស ៤ នាក់ នៅអាកាសយានដ្ឋាន ឆាងហ្គី

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

មន្ត្រីអន្តោប្រវេសន៍ច្រកទ្វារព្រំដែនសិង្ហបុរី បានរកឃើញ និងរឹបអូសបារីអគ្គិសនី ឬ Vape និងគ្រឿងបន្លាស់ពាក់ព័ន្ធសរុបចំនួន ៥២៧២ គ្រឿង ដែលត្រូវបានលាក់ទុកក្នុងវ៉ាលី របស់ពលរដ្ឋបរទេសចំនួន ៤ នាក់ នៅពេលធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិ ឆាងហ្គី។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន AsiaOne បានឱ្យដឹងថា ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែតុលា អាជ្ញាធរបានស្ទាក់ចាប់ករណីអ្នកធ្វើដំណើរលួចនាំចូលបារីអគ្គិសនីចំនួន ៥០ ករណី នៅតាមច្រកទ្វារព្រំដែនគោក ទឹក និងអាកាស ដោយបានរឹបអូសបារីអគ្គិសនី និងគ្រឿងបន្លាស់សរុបលើសពី ៥៤៧៦ គ្រឿង ខណៈដែលជនបរទេសទាំង ៤ នាក់នោះ ត្រូវបានចាប់ខ្លួន នឹងត្រូវប្រឈមមុខនឹងទោស ធ្ងន់ធ្ងរក្រោមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងបារីអគ្គិសនីរបស់ប្រទេសសិង្ហបុរី។

មន្ត្រីអន្តោប្រវេសន៍ច្រកទ្វារព្រំដែនសិង្ហបុរី បានរកឃើញ និងរឹបអូសបារីអគ្គិសនី ឬ Vape និងគ្រឿងបន្លាស់ពាក់ព័ន្ធសរុបចំនួន ៥២៧២ គ្រឿង ដែលត្រូវបានលាក់ទុកក្នុងវ៉ាលី របស់ពលរដ្ឋបរទេសចំនួន ៤ នាក់ នៅពេលធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិ ឆាងហ្គី។


យោងតាមការចុះផ្សាយរបស់សារព័ត៌មាន AsiaOne បានឱ្យដឹងថា ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែតុលា អាជ្ញាធរបានស្ទាក់ចាប់ករណីអ្នកធ្វើដំណើរលួចនាំចូលបារីអគ្គិសនីចំនួន ៥០ ករណី នៅតាមច្រកទ្វារព្រំដែនគោក ទឹក និងអាកាស ដោយបានរឹបអូសបារីអគ្គិសនី និងគ្រឿងបន្លាស់សរុបលើសពី ៥៤៧៦ គ្រឿង ខណៈដែលជនបរទេសទាំង ៤ នាក់នោះ ត្រូវបានចាប់ខ្លួន នឹងត្រូវប្រឈមមុខនឹងទោស ធ្ងន់ធ្ងរក្រោមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងបារីអគ្គិសនីរបស់ប្រទេសសិង្ហបុរី។


គួរបញ្ជាក់ផងដែរថា ច្បាប់ប្រឆាំងបារីអគ្គិសនីរបស់សិង្ហបុរី បានចែងថា សម្រាប់ភ្ញៀវទេសចរដែលនាំចូលបារីអគ្គិសនី តម្រូវឱ្យជាប់ពន្ធនាគាររហូតដល់ ៩ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ទៅ ៣០០,០០០ ដុល្លារសិង្ហបុរី ដែលស្មើនឹងប្រមាណ ២៣៤,០០០ ដុល្លារអាមេរិក ខណៈដែលទោសទិញ ប្រើប្រាស់ ឬកាន់កាប់ ត្រូវពិន័យជាប្រាក់រហូតដល់ ១០,០០០ ដុល្លារសិង្ហបុរី៕ អត្ថបទ៖ រិទ្ធី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…