រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខ្មែរជួយខ្មែរ!រដ្ឋបាលខេត្តព្រះសីហនុនាំយកអំណោយរបស់ពលរដ្ឋជូនដល់វីរកងទ័ពនិងជនភៀសសឹកនៅទិសព្រះវិហារលើកទី២

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារនាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដែលបានមកពីការចូលរួមបរិច្ចាគរបស់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ជូនដល់វីរកងទ័ពខ្មែរនៅសមរភូមិមុខដែលកំពុងការពារបូរណភាពដែនដីខ្មែរ និងប្រជាពលរដ្ឋភៀសសឹកលើកទី២ ប្រគល់ជូនដល់វីរៈកងទ័ពដែលឈរជើងនៅទិសព្រះវិហារ ដើម្បីធ្វើការរៀបចំចាត់ចែង។

បើតាមឯកឧត្តម ម៉ាង ស៊ីណេត បញ្ជាក់លើបណ្តាញតេឡេក្រាមនៅថ្ងៃទី០៧ ខែសីហាថា អំណោយសប្បុរសធ៌មរបស់ប្រជាពលរដ្ឋនឹងបន្តផ្តល់ជូនដល់គោលដៅផ្សេងៗទៀតរហូតអស់ពីស្តុក។

ឯកឧត្តមអភិបាលខេត្ត បញ្ជាក់បន្ថែមថា «ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណនូវទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ចំពោះការចូលរួមបរិច្ចាគអំណោយមកជូនរដ្ឋបាលខេត្ត និងនៅតែមានជាបន្តបន្ទាប់ ដើម្បីឧបត្ថម្ភជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹករបស់យើង។ ខ្មែរសាមគ្គីខ្មែរឈ្នះ ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាអាសន្នខឿនការពារជាតិរបស់ប្រជាជននៅតែបន្ដ ដរាបណាការគំរាមកំហែងនៅតែមាន»៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…