រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អ្នកនាំពាក្យ៖ប្រព័ន្ធឃោសនាអន្តរជាតិនិងអ្នកការទូតបារម្ភពីជោគវាសនាយោធិនកម្ពុជាទាំង១៨រូបដែលថៃពុំទាន់ដោះលែង

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ប្រព័ន្ធឃោសនាអន្តរជាតិ និងអ្នកការទូត បានបង្ហាញសុទិដ្ឋិនិយមចំពោះលទ្ធផលក្នុងកិច្ចប្រជុំ GBC ដែលភាគីកម្ពុជា-ថៃ បានឯកភាពគ្នា កាលពីថ្ងៃទី៧ សីហា។ ការផ្សាយរបស់ប្រព័ន្ធឃោសនា បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចព្រមព្រៀងក្នុងការធ្វើឱ្យមានភាពធូរស្បើយចំពោះជម្លោះ។ នេះបើតាមឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅម៉ោង ១១ ថ្ងៃទី០៨ ខែសីហានេះ។

ប៉ុន្តែឯកឧត្តម ជុំ សុន្ទរី កត់សម្គាល់ថា បណ្តាសារព័ត៌មាន និងអង្គទូតទាំងនោះ ក៏បានថ្លែងក្តីព្រួយបារម្ភអំពី ជោគវាសនានៃយោធិនកម្ពុជាទាំង១៨រូប ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ ដេលពុំទាន់ត្រូវបានដោះស្រាយ។

ឯកឧត្តម ជុំ សុន្ទរី បានសង្កត់ធ្ងន់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពរបស់យោធិនកម្ពុជាទាំង១៨រូប ដែលកំពុងស្ថិតក្រោមការគ្រប់គ្រង់របស់កងទ័ពថៃ។ លើសពីនេះ បើតាមឯកឧត្តម ជុំ សុន្ទរី កម្ពុជាស្នើយ៉ាងទទូចជាថ្មីទៀត ឱ្យភាគីថៃ ធ្វើមាតុភូមិនិវត្តន៍យោធិនកម្ពុជាទាំង១៨រូប ជាបន្ទាន់ និងឥតលក្ខខណ្ឌ ហើយទាមទារឱ្យប្រទេសថៃផ្តល់អទិភាពចំពោះកិច្ចសន្ទនាដោយសុតចិត្ត និងកាត់បន្ថយភាពតានតឹងក្នុងស្មារតីសន្តិភាព ព្រមទាំងកិច្ចសហប្រតិបត្តិការ៕

ដោយ៖ ង៉ែត ពិសាន្ត



មតិយោបល់

កំពុងផ្ទុកមតិយោបល់…