រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សភាពាណិជ្ជកម្មម៉ាឡេស៊ី-ចិនមកស្វែងយល់ពីសក្ដានុពលវិនិយោគនៅកម្ពុជា

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សភាពាណិជ្ជកម្មម៉ាឡេស៊ី-ចិន បានមកសិក្សាស្វែងយល់អំពីសក្ដានុពល និងកាលានុវត្តភាពក្នុងការវិនិយោគនៅកម្ពុជា។ លោក Dato' Tony Looi ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ី-ចិន បានដឹកនាំគណៈប្រតិភូម៉ាឡេស៊ី អញ្ជើញចូលជួបពិភាក្សាការងារជាមួយឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីឧកញ៉ា តាន់ គីម៉េង ប្រធានសភាពាណិជ្ជកម្មម៉ាទ្បេស៊ីនៅកម្ពុជា។

ជំនួបពិភាក្សាការងារនេះ បានធ្វើឡើងនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែសីហា ដោយឯកឧត្តមអគ្គលេខាធិការរង បានជម្រាបជូនគណៈប្រតិភូពីរគោលនយោបាយគាំទ្រ និងក្របខណ្ឌលើកទឹកចិត្ត ការថែទាំវិនិយោគស្របតាមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ 

បន្ថែមពីនេះ ឯកឧត្តម ក៏បានលើកឡើងអំពីអត្ថិភាពនៃកិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជនកម្ពុជា-ជប៉ុន, កូរ៉េ, សហរដ្ឋអាម៉េរិក និងអឺរ៉ុប ព្រមទាំងវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ដែលជាយន្តការប្រកបដោយប្រសិទ្ធភាពក្នុងការថែទាំវិនិយោគ បង្កើនភាពកក់ក្តៅនិងទំនុកចិត្តខ្ពស់ដល់វិនិយោគិនក្នុងការបន្ដសកម្មភាពវិនិយោគរបស់ខ្លួនបន្ថែមទៀត៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ  ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…