រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានដឹកនាំកិច្ចប្រជុំពង្រឹងភារកិច្ច និងតួនាទីរបស់ក្រុមការងារប្រតិកម្មរហ័ស

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

(ភ្នំពេញ)៖ ដោយមានការអនុញ្ញាត្តពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥បានដឹកនាំបើកកិច្ចប្រជុំក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីពង្រឹងភារកិច្ច និងតួនាទីរបស់ក្រុមការងារប្រតិកម្មរហ័ស ចំពោះរបៀបសរសេរលិខិត និងរបាយការណ៍បកស្រាយបំភ្លឺ រួមទាំងបញ្ហាប្រឈម និងវិធានការណ៍ដ

(ភ្នំពេញ)៖ ដោយមានការអនុញ្ញាត្តពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥បានដឹកនាំបើកកិច្ចប្រជុំក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីពង្រឹងភារកិច្ច និងតួនាទីរបស់ក្រុមការងារប្រតិកម្មរហ័ស ចំពោះរបៀបសរសេរលិខិត និងរបាយការណ៍បកស្រាយបំភ្លឺ រួមទាំងបញ្ហាប្រឈម និងវិធានការណ៍ដោះស្រាយ ជាពិសេសការងារប្រតិកម្មឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះព័ត៌មាន ឬការបង្ហោះទាំងឡាយណាជាព័ត៌មានមិនពិត ឬប្រឌិតសភាពការណ៍នៅលើបណ្តាញទំនាក់ទំនងសង្គម។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកលោកស្រីនាយរងការិយាល័យ អធិការរង និងមន្ត្រីទទួលបន្ទុកការងារប្រតិកម្មរហ័សមកពីការិយាល័យជំនាញទាំង១៧ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ សម្រួល៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…