រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សូមប្រុងប្រយ័ត្ន!!! Scam Alert! សូមកុំចុចលើតំណភ្ជាប់ក្លែងក្លាយ (Phishing Link) ដែលគ្មានប្រភពច្បាស់លាស់។

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

យោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា នេះគឺជាទម្រង់ឆបោកបន្លំ តំណភ្ជាប់ក្លែងក្លាយ (Phishing Link) ដែលបន្លំខ្លួនជាក្រុមអ្នកដោះស្រាយបញ្ហា iCloud account សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ IOS របស់ក្រុមហ៊ុន Apple ។

ដើម្បីសុវត្ថិភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជម្រុញកុំឱ្យចុចលើតំណភ្ជាប់ណាមួយដែលមិនមានប្រភពច្បាស់លាស់ ដែលតម្រូវឱ្យយើងបំពេញនូវព័ត៌មានផ្ទាល់ខ្លួនឱ្យសោះ ជៀសវាងជនអានាមិកអាចគ្រប់គ្រងទិន្នន័យ ឬគណនីផ្សេងៗរបស់យើងបាន ឈានដល់ការប្រឈមហានិភ័យនានាដោយប្រការណាមួយ៕

សម្រួល៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…