រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នគរបាលកម្ពុជាវាយបង្ក្រាបបទល្មើសគ្រឿងញៀននៅតាមទីតាំងកម្សាន្ត

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នៅថ្ងៃទី15 ខែសីហា ឆ្នាំ2025 ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំស្តីពីការងារបង្ការ និងទប់ស្កាត់គ្រឿងញៀន ដោយបានណែនាំដល់នគរបាលទាំងអស់ឲ្យបន្តពង្រឹងការងារបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀននៅតាមទីតាំងកម្សាន្ត និងអគារធំៗ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា ត្រូវតែរួមបញ្ចូលគ្នារវាងការអនុវត្តច្បាប់ និងការគ្រប់គ្រងរដ្ឋបាល ផ្តោតជាសំខាន់លើការរៀបចំសណ្តាប់ធ្នាប់នៅតាមទីតាំងដែលមានហានិភ័យខ្ពស់ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល KTV និងតំបន់ដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ។ ត្រូវបង្ក្រាបយ៉ាងម៉ឺងម៉ាត់ចំពោះបទល្មើសគ្រឿងញៀន ដើម្បីកាត់ផ្តាច់ការនាំចូល ការចែកចាយ និងការជួញដូរគ្រឿងញៀនក្នុងប្រទេស ក៏ដូចជាកាត់បន្ថយទីផ្សារគ្រឿងញៀន។

តាមរបាយការណ៍របស់នគរបាល បានឲ្យដឹងថា ក្នុងឆមាសទី១ ក្នុងឆ្នាំ២០២៥នេះ ទូទាំងប្រទេសបានបង្ក្រាបករណីគ្រឿងញៀនសរុប ៤.៣១២ ករណី រឹបអូសបានគ្រឿងញៀនគ្រប់ប្រភេទចំនួន ៣.៩៣៩ គីឡូក្រាម និងសារធាតុគីមីពាក់ព័ន្ធចំនួន ១.០៩៩ គីឡូក្រាម។ ក្នុងចំណោមករណីទាំងនេះ មានជនសង្ស័យចំនួន ១.១៣៤ នាក់ ត្រូវបានបញ្ជូនទៅតុលាការ និង ៤.១១៩ នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលស្តារនីតិសម្បទា ឬឲ្យធ្វើការព្យាបាលបន្សាបគ្រឿងញៀននៅក្នុងសហគមន៍ដោយមានការគ្រប់គ្រងពីអាណាព្យាបាល។

ដោយ៖ KPS99TV


មតិយោបល់

កំពុងផ្ទុកមតិយោបល់…