រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

គ្រោះថ្នាក់ចរាចរណ៍ក្នុងពេល៧ថ្ងៃបង្កឱ្យមនុស្សស្លាប់និងជាង១០០នាក់

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែសីហា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅតាមបណ្តារាជធានី-ខេត្តនៃប្រទេសកម្ពុជាសរុប៥៦ករណី បណ្ដាលឱ្យមនុស្សស្លាប់ និងរបួសសរុប១១១នាក់ ក្នុងនោះអ្នកស្លាប់ ៣៣នាក់ និងរបួសធ្ងន់ស្រាល ៧៨នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យរង បានលម្អិតថា នាថ្ងៃទី១២ ខែសីហា គ្រោះថ្នាក់ចរាចរណ៍កើតមានឡើង៩ករណី បណ្ដាលឱ្យមានមនុស្សស្លាប់ ៦នាក់ និងរបួស៩នាក់ កើតនៅភ្នំពេញ ព្រះវិហារ តាកែវ ព្រៃវែង ស្វាយរៀង និងឧត្តរមានជ័យ។ ថ្ងៃទី១៣ ខែសីហា គ្រោះថ្នាក់ចរាចរណ៍កើតមានឡើង ៥ករណី បណ្ដាលឱ្យមានមនុស្សស្លាប់ ៤នាក់ និងរបួស៦នាក់ កើតឡើង៥ទីតាំង ភ្នំពេញ ព្រៃវែង កណ្ដាល ព្រះសីហនុ និងរតនគិរី។ ថ្ងៃទី១៤ មានគ្រោះថ្នាក់ ១០ករណី បណ្ដាលឱ្យមនុស្សស្លាប់ ៣នាក់ និងរបួស ២១នាក់ នៅភ្នំពេញ កណ្ដាល ព្រះវិហារ ក្រចេះ កំពង់ធំ និងព្រះសីហនុ និងថ្ងៃទី១៥ សីហា មាន ៩ករណី បណ្ដាលឱ្យមនុស្សស្លាប់ ៥នាក់ និងរបួស ១៣នាក់ នៅភ្នំពេញ បន្ទាយមានជ័យ តាកែវ ពោធិ៍សាត់ កំពត ព្រះសីហនុ និងឧត្តរមានជ័យ។

ចំណែកថ្ងៃទី១៦ ទី១៧ និងទី១៨ សីហា លោក ទូច សុឃៈ លើកឡើងថា ថ្ងៃទី១៦ មានគ្រោះថ្នាក់ចរាចរណ៍ ៥ករណី បណ្ដាលឱ្យមនុស្សស្លាប់៣នាក់ និងរបួស ៧នាក់ នៅភ្នំពេញ ស្វាយរៀង កំពង់ធំ និងរតនគិរី។ ថ្ងៃទី១៧ មាន៩ករណី បណ្ដាលឱ្យមនុស្សស្លាប់៧នាក់ និងរបួស ៩នាក់ នៅភ្នំពេញ តាកែវ ក្រចេះ ព្រះសីហនុ បន្ទាយមានជ័យ និងឧត្តរមានជ័យ និងថ្ងៃទី១៨សីហា  មានគ្រោះថ្នាក់ចរាចរណ៍៩ករណី បណ្ដាលឱ្យមនុស្សស្លាប់ ៥នាក់ និងរបួស១៣នាក់ នៅភ្នពេញ កំពង់ឆ្នាំង ព្រះសីហនុ បន្ទាយមានជ័យ មណ្ឌលគិរី និងកំពង់ស្ពឺ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…