ថ្មីៗនេះ គណៈកម្មការយុត្តិធម៌វ៉ាប្រគល់ជនជាតិចិនពាក់ព័ន្ធសំណុំរឿង៦នាក់ទៅចិនជាបន្តបន្ទាប់ តាមច្រក Meng’a ក្នុងស្រុក Menglian ក្រុង Pu’er និងច្រក Mangka ក្នុងស្រុក Cangyuan ក្រុង Lincang ខេត្តយូណាន។
របាយការណ៍ថា អ្នកទាំង៦ជាគោលដៅដែលចិនជូនដំណឹង និងស្នើជួយចាប់ខ្លួន។ តាមក្របខណ្ឌសហការជាមួយចិន គណៈកម្មការវ៉ាបានបញ្ចប់ការពិនិត្យអត្តសញ្ញាណ និងពិនិត្យតាមនីតិវិធីច្បាប់ផ្ទៃក្នុង មុនប្រគល់ជាផ្លូវការទៅនគរបាលចិន។
សកម្មភាពត្រូវបានពណ៌នាថាជាជំហានជាក់ស្ដែងមួយទៀតនៃសហការចិន–វ៉ាប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងពង្រឹងសហការអនុវត្តច្បាប់។
សារព័ត៌មានយើងចងក្រងរាយការណ៍






