រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

១២៧ថ្ងៃហើយ ដែលរដ្ឋាភិបាលកម្ពុជា បានប្រើគ្រប់មធ្យោបាយការទូត ដើម្បីទាមទារដោះលែងយោធិនខ្មែរ១៨នាក់ត្រឡប់មកវិញ

KPS99TV

សេចក្តីសង្ខេប

រាជរដ្ឋាភិបាលកម្ពុជា បានព្យាយាមប្រើគ្រប់មធ្យោបាយការទូត ដើម្បីទាមទារដោះលែងយោធិនខ្មែរ១៨នាក់ត្រឡប់មកវិញតាមដែលអាចធ្វើទៅបាន រួមទាំងការទាក់ទងផ្ទាល់ជាមួយភាគីថៃ ការពិគ្រោះយោបល់ជាមួយមេដឹកនាំក្នុងតំបន់ និងអន្តរជាតិ និងការសម្របសម្រួលជាមួយអង្គការអន្តរជាតិដែលពាក់ព័ន្ធទាំងអស់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ធ្នូនេះ។

អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា អស់រយៈពេល ១២៧ថ្ងៃហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ដើម្បីជំរុញយុទ្ធនាការ ទាមទារការដោះលែងយោធិនទាំង១៨នាក់តាមគ្រប់មធ្យោបាយការទូត។

យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្តល់អាទិភាពខ្ពស់បំផុតដល់ការជំរុញការដោះលែងយោធិនទាំង ១៨រូបត្រឡប់មកមាតុភូមិវិញ៕ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…