សេចក្ដីរាយការណ៍ថា នៅម៉ោងប្រមាណ៧ព្រឹកថ្ងៃនោះ កងទ័ពថៃបានបន្តបាញ់គ្រាប់កាំភ្លើងធុនធ្ងន់ជាច្រើនចូលតំបន់ជាច្រើននៃកម្ពុជា ធ្វើឱ្យស្ថានការណ៍ព្រំដែនកាន់តែតានតឹងជាងថ្ងៃមុន។
សេចក្ដីរាយការណ៍ដដែលថា កងទ័ពកម្ពុជាបានប្រើរ៉ុក្កែត BM-21 វាយបកកាលពីថ្ងៃមុន និងបានបំផ្លាញទីតាំងមួយចំនួនរបស់កងទ័ពថៃ។ កងកម្លាំងកម្ពុជានៅជួរមុខបន្តស្ថិតក្នុងស្ថានភាពប្រុងជើងការកម្រិតខ្ពស់បំផុត។
ជនស៊ីវិលជាង៥ម៉ឺននាក់បានភៀសចេញពីតំបន់ព្រំដែន ធ្វើឱ្យតម្រូវការផ្គត់ផ្គង់ និងការរៀបចំកន្លែងស្នាក់នៅសម្រាប់មនុស្សចាស់និងកុមារកាន់តែបន្ទាន់។
រាយការណ៍សរុបដោយ KPS99TV។






