រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ជនស៊ីវិលកម្ពុជា៩នាក់ស្លាប់និង៤៦នាក់របួសដោយការបាញ់ប្រហារពីយោធាសៀម

KPS99TV

សេចក្តីសង្ខេប

មន្ត្រីជាន់ខ្ពស់កម្ពុជាបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែធ្នូ ជនស៊ីវិល៩នាក់បានស្លាប់ និង៤៦នាក់របួស ខណៈមនុស្ស១២៧,១៣៣នាក់ភៀសខ្លួន ហើយសាលា៦៣៥នៅខេត្តព្រំដែន៤ត្រូវបានបិទ។

គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ មានជនស៊ីវិលកម្ពុជាចំនួន៩នាក់បានស្លាប់បាត់បង់ជីវិត ក្នុងនោះមានទារកម្នាក់ និង៤៦នាក់រងរបួស ដោយសារការបាញ់ប្រហារនិងទម្លាក់គ្រាប់បែកមិនរើសមុខនិងមិនរើសទីតាំងពីយោធាថៃ។ នេះបើតាមការឱ្យដឹងពីមន្ត្រីជាន់ខ្ពស់កម្ពុជាដែលបានចុះផ្សាយដោយក្រសួងព័ត៌មាននៅមុននេះបន្តិច ខណៈកម្ពុជាបាននិងកំពុងប្រមូលភស្តុតាង ដើម្បីប្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលកម្ពុជាជាសមាជិក។

មន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះ បានបញ្ជាក់ថា៖ «សកម្មភាពឈ្លានពានដោយប្រដាប់អាវុធនេះ បានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ជនស៊ីវិលស្លាប់ចំនួន ៩នាក់ (ទារកម្នាក់) និងរងរបួសជនស្លូតត្រង់ចំនួន៤៦នាក់ និងមានជនភៀសសឹកចំនួន ៣៧,១១៥គ្រួសារ ស្មើនឹង ១២៧,១៣៣នាក់ ក្នុងនោះស្ត្រីមាន ៥៨,៦០៣នាក់ និងកុមារមានចំនួន ២១,៩៧៤នាក់ នៅខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់ដំបង»។ រីឯ សាលារៀនសរុប៦៣៥ នៅតាមបណ្តោយព្រំដែននៃខេត្តចំនួន៤របស់កម្ពុជាត្រូវបានបិទទ្វា ខណៈសិស្សជាង ១៦ម៉ឺននាក់ខកខានមិនបានសិក្សា និងប៉ះពាល់គ្រូបង្រៀន ៥,៤៤១នាក់ គិតត្រឹមថ្ងៃពុធនេះ៕ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…