នៅព្រឹកព្រលឹមថ្ងៃទី១២ ខែធ្នូ មានករណីបុរសម្នាក់មិនព្រមឈប់ត្រួតពិនិត្យ និងសង្ស័យបាញ់នគរបាលនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សេចក្ដីរាយការណ៍ថា នគរបាលឃើញគាត់គួរឱ្យសង្ស័យហើយស្នើឱ្យឈប់ ប៉ុន្តែគាត់បើកយានយន្តរត់គេចក្នុងល្បឿនលឿន និងបាញ់ទៅនគរបាលដេញតាមជាច្រើនដង។ មិនមានអ្នកស្លាប់ឬរបួសទេ។ គាត់មិនអើពើបញ្ជាឱ្យឈប់ និងបន្តបង្កើនល្បឿនរត់គេច។ ពេលដល់ក្រោមស្ពានជ្រោយចង្វារ គាត់បានផ្ដួលម៉ូតូដោយចេតនា រួចដកកាំភ្លើងខ្លីបាញ់នគរបាល ដើម្បីបន្តរត់គេច។
នគរបាលបានធ្វើសកម្មភាពឆាប់រហ័ស ចាប់ជនសង្ស័យ និងដកហូតកាំភ្លើងខ្លីនិងម៉ូតូពាក់ព័ន្ធ។ ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរបន្ថែម និងចាត់ការតាមច្បាប់។
រាយការណ៍សរុបដោយ KPS99TV






