តាមរបាយការណ៍ ថ្មីៗនេះ កងទ័ពជើងទឹកថៃបានបង្កើតកងកម្លាំងពិសេសជើងទឹកទទួលបន្ទុកសន្តិសុខឈូងសមុទ្រថៃ និងបានចាប់ផ្តើមការដាក់ពង្រាយយោធាពាក់ព័ន្ធ។ ភារកិច្ចសំខាន់រួមមានការល្បាតនិងត្រួតពិនិត្យតំបន់ឈូងសមុទ្រ កំណត់និងវាយប្រហារគោលដៅយោធាដែលចាត់ទុកថាជាការគំរាមកំហែង ដោយមានគោលបំណងរក្សាសន្តិសុខនិងស្ថិរភាពនៅតំបន់ឆ្នេរឈូងសមុទ្រថៃ។
របាយការណ៍ថា ប្រតិបត្តិការយោធានេះផ្តោតលើទីតាំងយោធា និងទ្រព្យសម្បត្តិកងទ័ពជើងទឹកកម្ពុជានៅតាមឆ្នេរឈូងសមុទ្រ ក្នុងគោលបំណងបន្ថយសមត្ថភាពប្រយុទ្ធតាមសមុទ្ររបស់កម្ពុជា ព្រមទាំងទប់ស្កាត់សម្ភារៈយោធាសំខាន់មិនឱ្យចូលកម្ពុជាតាមច្រកសមុទ្រ។
សារព័ត៌មានថៃបានរាយការណ៍ថា កងទ័ពជើងទឹកថៃសង្កត់ធ្ងន់ថា វិសាលភាពគោលដៅនៃប្រតិបត្តិការនេះកំណត់តែទីតាំងយោធា មិនពាក់ព័ន្ធនឹងគោលដៅស៊ីវិលទេ។ គោលបំណងគឺកាត់បន្ថយសមត្ថភាពប្រតិបត្តិការយោធារបស់ភាគីម្ខាងទៀត «ឱ្យបានច្រើនតាមដែលអាចធ្វើបាន» និងធានាសុវត្ថិភាពសហគមន៍តាមឆ្នេរឈូងសមុទ្រថៃ។
រាយការណ៍សរុបដោយស្ថានីយយើង



