ខេត្តកោះកុង៖ លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង ក្នុងនាមរដ្ឋបាលខេត្ត ថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីស៊ីគ្រុប និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវបាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់ជាច្រើនដែលសប្បុរជនចូលរួមឧបត្ថម្ភតាមរយះអ្នកឧកញ៉ា មកចូលរួមចំណែកឧបត្ថម្ភដោះស្រាយដល់កងកម្លាំងប្រចាំការឈរជើងជួរមុខនៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគជូនប្រជាជនភៀសសឹកនៅទីជម្រកសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តកោះកុង៕
ដោយ៖ ប៉ៃ សុឃីម





