ពិភពលោកទាំងមូល ជាពិសេសអ្នកកាន់សាសនាហិណ្ឌូនៅទូទាំងពិភពលោក បានសម្គាល់ឃើញយ៉ាងច្បាស់ពីអំពើឃោរឃៅ និងយង់ឃ្នងរបស់យោធាថៃ ដែលបានវាយកម្ទេចបំផ្លាញរូបសំណាកព្រះវិស្ណុ ទេវៈបង្កើត និងថែរក្សាលោក ខណៈពេលប្រើកម្លាំងទ័ពឈ្លានពានចូលទឹកដីកម្ពុជា។
ព្រះវិស្ណុ ត្រូវបានគេចាត់ទុកថាជាទេវៈដ៏ខ្ពង់ខ្ពស់ និងពិសិដ្ឋក្នុងសាសនាហិណ្ឌូ ហើយការបំផ្លាញរូបសំណាកនេះ ត្រូវបានចាត់ទុកថាជាអំពើមិនគោរពសាសនា និងជាការរំលោភបំពានធ្ងន់ធ្ងរលើតម្លៃវប្បធម៌ និងជំនឿសាសនារបស់មនុស្សជាតិ។
កាសែត និងសារព័ត៌មានអន្តរជាតិជាច្រើន បានបន្តយកប្រធានបទនេះមករាយការណ៍ និងពិភាក្សាយ៉ាងទូលំទូលាយ ដោយបង្ហាញពីការថ្កោលទោស និងការព្រួយបារម្ភចំពោះអំពើមិនសមរម្យ និងមិនអាចទទួលយកបានរបស់យោធាថៃ ដែលបានបង្កឲ្យមានការរិះគន់ខ្លាំងពីសហគមន៍អន្តរជាតិ។
ដោយ៖ KPS99TV















