រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បំផ្លាញបេតិកភណ្ឌសាសនា៖ រូបសំណាកព្រះវិស្ណុលើភ្នំអានសេះ ស្នាដៃឆ្នាំ២០១៥ ត្រូវយោធាសៀមវាយកម្ទេច

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

យោងតាមការបញ្ជាក់របស់លោក នរះសឹង្ហ នរះសឹង្ហ រូបសំណាកព្រះវិស្ណុ ដែលត្រូវបានយោធាសៀមវាយកម្ទេចបំផ្លាញនោះ ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១៥ លើខ្នងភ្នំអានសេះ។

រូបសំណាកព្រះវិស្ណុនេះ ជាស្នាដៃរបស់ជាងឈ្មោះ សុខា ដោយមានលោក សុខ ចំរើន ជាអ្នកគូរប្លង់ និងលោកឧកញ៉ា ទ្រី ភាព ជាអ្នកផ្តួចផ្តើមគំនិតសាងសង់។ ការសាងសង់ត្រូវបានអនុវត្តឡើងក្នុងគោលបំណងឧទ្ទិសដល់ព្រះអាទិទេពលើខ្នងភ្នំអានសេះ និងសុំសិរីសួស្តី ពរជ័យ និងសុខសាន្តសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ។

ការវាយកម្ទេចរូបសំណាកព្រះវិស្ណុដ៏ពិសិដ្ឋនេះ ត្រូវបានចាត់ទុកថាជាអំពើមិនគោរពសាសនា និងជាការរំលោភបំពានធ្ងន់ធ្ងរលើតម្លៃវប្បធម៌ និងបេតិកភណ្ឌសាសនារបស់កម្ពុជា ដែលកំពុងបង្កឲ្យមានការថ្កោលទោស និងការរិះគន់យ៉ាងខ្លាំងពីសហគមន៍ជាតិ និងអន្តរជាតិ។

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…