រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រជាពលរដ្ឋភៀសសឹកជាង ១,០០០ គ្រួសារ នៅអូរជ្រៅ មិនអាចត្រឡប់ទៅផ្ទះវិញ ក្រោយយោធាថៃបិទផ្លូវចូលភូមិ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ប្រជាពលរដ្ឋភៀសសឹកប្រមាណជាង ១,០០០ គ្រួសារ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៃស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅតែមិនអាចត្រឡប់ទៅកាន់លំនៅឋានវិញបាន ខណៈផ្លូវចូលភូមិត្រូវបានយោធាថៃដាក់ទូរកុងតឺន័រ និងលួសបន្លា បិទខ្ទប់មិនឱ្យមានការឆ្លងកាត់។

យោងតាមអាជ្ញាធរដែនដី បានឲ្យដឹងថា ប្រជាពលរដ្ឋទាំងនេះកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ដោយសារតំបន់លំនៅឋានមិនទាន់អាចចូលទៅរស់នៅវិញបានទេ ហើយផ្នែកខ្លះនៃភូមិទាំងពីរបានរងការខូចខាតស្ទើរតែទាំងស្រុង ពីការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោង ដែលបានកើតឡើងកាលពីពេលកន្លងទៅ។

ជាមួយគ្នានេះ ក្រុមការងារទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានចុះផ្តិតយកទិដ្ឋភាពនៃជីវភាពរស់នៅរបស់ជនភៀសសឹក នៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥។

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…