រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តមសាយ សំអាលសរសើរអភិបាលខេត្តព្រះសីហនុខិតខំកៀរគរអ្នកវិនិយោគ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

ឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានកោតសរសើរឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដែលខិតខំកៀរគរអ្នកវិនិយោគឱ្យមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ។ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជានៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល បានថ្លែងថា «ក្នុងចំណោមអភិបាលតិចណា

ឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានកោតសរសើរឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដែលខិតខំកៀរគរអ្នកវិនិយោគឱ្យមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ។

ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជានៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល បានថ្លែងថា «ក្នុងចំណោមអភិបាលតិចណាស់មិនច្រើននោះទេដែលស្វះស្វែងដុតដៃដុតជើងទៅទាក់ទាញអ្នកវិនិយោគមកស្រុកយើង។ តាំងពីក្រុងកំពង់សោម ក្រុងព្រះសីហនុមកដល់ស្រុកព្រៃនប់របស់យើងនេះ គឺបង (ឯកឧត្តម ម៉ាង ស៊ីណេត) ដុតដៃដុតជើងខ្លាំងណាស់ ហើយក៏បានបញ្ជូនលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តឱ្យទៅក្រៅប្រទេសរហូត ដើម្បីទាក់ទាញវិនិយោគមកស្រុកយើង»។

សូមជម្រាបថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានផ្តល់ការលើកទឹកចិត្តជូនគម្រោងវិនិយោគចំនួន១១៨គម្រោង ក្នុងនោះមានអគារជាប់គាំង ៥១គម្រោង, គម្រោងវិនិយោគថ្មី ៥៤គម្រោង, គម្រោងពង្រីកចំនួន ៨គម្រោង និងគម្រោងមានស្រាប់ចំនួន ៥គម្រោង ។

ចំណែក កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្ត បានប្រជុំពិភាក្សាលើគម្រោងវិនិយោគ និងធុរកិច្ច ដែលស្នើការលើកទឹកចិត្តពិសេស ដោយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីចំនួន៣៥គម្រោងបន្ថែមទៀត ក្រោមទុនវិនិយោគ ៣២៧លានដុល្លាររអាមេរិក៕

ដោយ៖ ង៉ែត ពិសាន្ត

រូបភាព៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…