រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ចិនបញ្ជូនអគ្គនាយកប្រឆាំង Online Scams មកកម្ពុជាដើម្បីរួមគ្នាសម្អាត Online Scams

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

Please click the link to get more news details

ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ នៅថ្ងៃទី២៦ ខែមករាម្សិលមិញ បានជួបពិភាក្សាការងារជាមួយគណ:ប្រតិភូដឹកនាំដោយលោក LOU Xiandi អគ្គនាយកគ្រប់គ្រងមណ្ឌលប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងអ៊ីនធើណេតនៃក្រសួងសន្តិសុខសាធារណ:ចិន ដើម្បីពិភាក្សាផ្តោតសំខាន់លើការបន្តកិច្ចសហប្រតិបត្តិការក្នុងការពន្លឿនការផ្តល់ឯកសារធ្វើដំណើរដល់ពលរដ្ឋចិនដែលស្នាក់នៅធ្វើការខុសច្បាប់ ពាក់ព័ន្ធ Online Scams និងការសម្របសម្រួលដល់ពលរដ្ឋចិន ដែលត្រូវអនុវត្តនីតិវិធីបណ្តេញចេញពីកម្ពុជាឱ្យបានឆាប់ជាបន្តបន្ទាប់។

កាលពីថ្ងៃទី២០ ខែមករា ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម Wang Wenbin បានប្រកាសផ្តល់ការគាំទ្រដល់កម្ពុជា ដើម្បីសម្រេចគោលដៅបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) ចេញពីប្រទេសកម្ពុជាឱ្យអស់។ ឯកអគ្គរដ្ឋទូតចិនក៏បានអរគុណរាជរដ្ឋាភិបាលក៏ដូចជាសមត្ថកិច្ចកម្ពុជា ដែលបានសហការក្នុងការចាប់ខ្លួននិងបញ្ជូនមេខ្លោងជនជាតិចិន និងគូកនត្រលប់ទៅប្រទេសចិន ដើម្បីបន្តនីតិវិធីស៊ើបអង្កេតបន្ថែមផងដែរ។ ចំណែក កម្ពុជាបានគូសបញ្ជាក់ពីជំហរយ៉ាងរឹងមាំ និងជាក់លាក់ក្នុងការដាក់វិធានការបង្ក្រាប និងបោសសម្អាតទីតាំង និងក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លើសពីនេះ កម្ពុជា បានប្រកាសថា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាដៃគូ ដើម្បីបន្តរួមគ្នាបំបែកសម្បុកក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) ឱ្យបានជាដាច់ខាត៕

ដោយ៖ ង៉ែត ពិសាន្ត

 

មតិយោបល់

កំពុងផ្ទុកមតិយោបល់…