រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

តំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់មានទំហំ ១០,៩២៣ ហិចតា

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

Please click this link to get more information

បើយោងតាមក្រុមការងារបច្ចេកទេសគ្រប់គ្រងតំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់ដែលគាំទ្រដោយកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុដំណាក់កាលទី ៣ ឲ្យដឹងថា តំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់មានទំហំ ១០,៩២៣ ហិចតាក្នុងនោះមានផ្ទៃដីព្រែកកោងខាងប្រមាណ ២,៨៧៦ ហិចតាមានស្មៅសមុទ្រប្រមាណ ២ ហិចតានិងផ្ទៃទឹក៨,០៤៧ ហិចតាស្ថិតនៅក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ។

តំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់ត្រូវបានបង្កើតឡើងដោយប្រកាសលេខ ៥០៤ ប្រក.កសក ចុះថ្ងៃទី ២៦ ខែធ្នូឆ្នាំ២០២២ ដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មានប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងដ៏សំបូបែបចំនួន ៣៩ ប្រភេទ ២៣ ប្រភេទ ជាប្រភេទដាំឡើងវិញនិង ១៦ ប្រភេទជាប្រភេទដុះក្នុងតំបន់មានកម្ពស់ជាមធ្យម ២៥ ម៉ែត្រនិងអង្កត់ផ្សិត ០.៨ សង់ទីម៉ែត្រ។

ក្នុងព្រៃកោងកាងមានជីវចម្រុះគ្រប់ប្រភេទដូចជាខ្យងសមុទ្រ គ្រែងឈាម ក្តាមសត្វព្រៃល្មូននិងសត្វស្លាបជាច្រើនប្រភេទ។

ចក្ខុវិស័យ៖គ្រប់គ្រងតំបន់នេះដើម្បីធានាថាព្រៃកោងកាងនិងជីវៈចម្រុះត្រូវបានការពារនិងអភិរក្សប្រកបដោយនិរន្តរភាព ដើម្បីគាំទ្រដល់ការចិញ្ចឹមជីវិតរបស់សហគមន៍។ ចំពោះរបរចិញ្ចឹមជីវិតរបស់ប្រជាជនមានដូចជា ការនេសាទ ធ្វើស្រែ កសិដ្ឋានស្រែបង្គា ក្តាមថ្ម ការចិញ្ចឹមត្រីក្នុងស្រះ និង កែច្នៃបង្គារក្រៀម ជាដើម។

ហើយតំបន់ការគ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់នេះស្ថិតក្នុងដែនសហគមន៍នេសាទចំនួន ៩ និងត្រូវបានគ្រប់គ្រងដោយរដ្ឋបាលជលផលខេត្តព្រះសីហនុនិងមន្ទីរជំនាញពាក់ព័ន្ធ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…