សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងក្នុងពិធី «សម្ពោធអគារសិក្សា អគារទីចាត់ការ ផ្ទះស្នាក់នៅគ្រូ និងសមិទ្ធផលនានា នៅក្នុងខេត្តកំពង់ស្ពឺ» នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ថា៖ «យើងមិនមានផែនការក្នុងការដកការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចេញទេ។ ការប្រឡងនេះ គឺដើម្បីធ្វើការឆែក និងជំរុញសិស្សានុសិស្សឱ្យខិតខំសិក្សារៀនសូត្រ។ កត្តានេះ យើងពង្រឹងគុណភាពនៃការអប់រំតាំងពីថ្នាក់បឋមសិក្សាឡើងទៅ ដើម្បីឱ្យគាត់(សិស្ស)ចប់នៅកម្រិតណាមួយមានសមត្ថភាពបន្ថែម»៕
ដោយ៖ ង៉ែត ពិសាន្ត

