រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព្រឹកនេះព្រះមហាក្សត្រយាងប្រារព្ធព្រះរាជពិធី«រុក្ខទិវា ៩កក្កដា»លើកទី៣០នៅខេត្តកំពង់ចាម

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នៅថ្ងៃទី០៩ ខែកក្កដាជារៀងរាល់ឆ្នាំ គឺជាថ្ងៃដ៏វិសេសវិសាលដែល ប្រទេសកម្ពុជា តែងតែប្រារព្ធឡើងនូវព្រះរាជពិធី «រុក្ខទិវា»។ ជាមួយគ្នានេះ នៅព្រឹកថ្ងៃនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាថ្ងៃប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩កក្កដា» លើកទី៣០ ក្រោមព្រះរាជាធិបតីភាពព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ការប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩កក្កដា» នាឆ្នាំនេះ បានរៀបចំឡើងនៅសួនរុក្ខទិវាទំហំ ស្ថិតក្នុងភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដោយមានការអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូងពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងសមាជិក សមាជិកាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមប្រជាពលរដ្ឋខេត្តកំពង់ចាមជាច្រើនរូបទៀត៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…