រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ភ្ញៀវទេសចរចូលមកខេត្តព្រះសីហនុ សម្រាប់ថ្ងៃចូលឆ្នាំ ប្រពៃណី ចិន វៀណាម មាន ចំនួន ៤៦.៤៧២នាក់ កើនឡើង២៤,៧៨%

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

Please click this link to get more information

 ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរចូលមកខេត្តព្រះសីហនុ ថ្ងៃទី១៧ ខែកុម្ភៈ  ឆ្នាំ២០២៦ សម្រាប់ថ្ងៃចូលឆ្នាំ ប្រពៃណី ចិន វៀណាម មានភ្ញៀវទេសចរផ្ទៃក្នុងសរុប៤៦.៤៧២នាក់ កើនឡើង២៤,៧៨% នេះបើតាមការឲ្យដឹងពីលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក្នុងនោះដែររួមមាន៖

•  ភ្ញៀវជាតិ៤៣.៣០៤នាក់ កើនឡើង៣០,៧៩% 

•  ភ្ញៀវបរទេសសរុប៣.១៦៨នាក់ ថយចុះ ២៣,៣៤%

ក្នុងនោះភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយ ដ្ឋាននានាសរុប ៤៤.៦៨៤នាក់ កើនឡើង២៥,២១% ក្នុងនោះ

• ភ្ញៀវជាតិ៤២.៣៥០នាក់ កើនឡើង៣១,៣១%

• ភ្ញៀវបរទេស២.៣៣៤នាក់ ថយចុះ៣២,០៥%

ដោយឡែក ភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិចំនួន០៤ជើង កើនឡើង០២ធៀបនឹងឆ្នាំមុន មានភ្ញៀវ សរុប ១៤៨នាក់ថយចុះ៣០,១៨% ក្នុងនោះ៖

. ភ្ញៀវជាតិ ០១នាក់ ថយចុះ៥០% 

. ភ្ញៀវអន្តរជាតិ១៤៧នាក់ ថយចុះ៣០%

 ចំពោះ ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាសរុប១.៦៤០នាក់ កើនឡើង២២,០២% ក្នុងនោះ

•  ភ្ញៀវជាតិ៩៥៣នាក់ កើនឡើង១១,៣៣%   

•  ភ្ញៀវបរទេស៦៨៧នាក់ កើនឡើង៤០,៧៧%  

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…