រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លិចទូកនៅសង្កាត់កោះដាច់នៅមានមនុស្ស៥នាក់ទៀតបាត់ខ្លួនអាជ្ញាធរកំពុងរុករក!

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ករណីលិចទូកស្មាច់កណ្ដាលទន្លេភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ មានជនរងគ្រោះក្មេងចាស់ ប្រុសស្រីសរុប១៤នាក់ ក្នុងនោះមានមនុស្ស៦នាក់ត្រូវបានជួយសង្គ្រោះ ៣នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈអាជ្ញាធរកំពុងរុករកយ៉ាងសកម្ម។

បើតាមលោក ជួន ឧត្តម នាយប៉ុស្តិ៍នរគបាលរដ្ឋបាលកោះដាច់ បានឱ្យដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅចំណុចកណ្ដាលទន្លេ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ចំណែក ពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បាននិយាយថា មុនកើតហេតុ ពួកគេបានចេញដំណើរពីមូលដ្ឋានខេត្តកណ្ដាល តាមទន្លេមកភូមិក្បាលកោះ សង្កាត់កោះដាច់ ហើយនៅលើទូកមានមនុស្សចាស់ក្មេងសរុបចំនួន១៤នាក់រួមទាំងអ្នកបើកទូកផងដែរ។ ខណៈមកដល់កណ្ដាលទន្លេ សង្ស័យដឹកធ្ងន់ខ្លាំងពេក ព្រោះទូកស្មាច់មានសភាពតូចក៏បណ្ដាលឱ្យលិចទូកតែម្ដង បណ្ដាលឱ្យមនុស្ស៨នាក់ (ស្រី ៣នាក់មានមនុស្សធំម្នាក់ និងក្មេង ៤នាក់) បានលិចបាត់ខ្លួន។ ចំណែក ៦នាក់ផ្សេងទៀតបានជួយសង្គ្រោះទាន់ពេលវេលា។

យ៉ាងណាជុំវិញករណីនេះ កម្លាំងអាជ្ញាធររាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរខណ្ឌជ្រោយចង្វារ បានចេញអូប័រ ដើម្បីជួយអន្តរាគមន៍សង្គ្រោះ និងស្វែងរកមនុស្សដែលបានបាត់ខ្លួន។ លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល បានចុះអមដំណើរឯកឧត្តម គួច ចំរើន អភិបាលខេត្ត្កកណ្ដាល ក្នុងការអន្តរាគមន៍ជួយសង្គ្រោះ បានលើកឡើងលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី២៣ខែមីនាថា ក្នុងចំណោមជនរងគ្រោះក្នុងករណីលិចទូកស្លាប់ទាំង ៨នាក់ មាន៤នាក់ ជាអ្នករស់នៅឃុំពុកឬស្សី៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…