រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រេងម៉ាស៊ូតកើន៤០០រៀលត្រូវលក់១លីត្រដល់ទៅ៧១០០រៀល

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

តម្លៃប្រេងឥន្ធនៈដែលត្រូវលក់រាយនៅទូទាំងប្រទេសបានបន្តហក់ឡើងក្នុងនោះតម្លៃសាំងធម្មតាត្រូវលក់ ៥៤៥០រៀលក្នុងមួយលីត្រកើន៥០រៀល និងប្រេងម៉ាស៊ូតបានកើនឡើងដល់ទៅ៤០០រៀលដែលត្រូវលក់១លីត្រក្នុងតម្លៃ ៧១០០រៀល។ តម្លៃនេះ ត្រូវអនុវត្តពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងថ្មី។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅពាក់កណ្តាលយប់ថ្ងៃទី២៥មីនា។

ក្នុងបរិបទនៃការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ ហើយកម្ពុជាក៏ប៉ះទង្គិចដែរនោះ រាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមកសូន្យដុល្លារ បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី ៤ភាគរយ មក ០ភាគរយ និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% ដោយរដ្ឋាភិបាលទទួលបន្ទុកជំនួសចំនួន ៦ភាគរយ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…