រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ដកស័ក្តិប៉ូលិសផ្កាយពីរម្នាក់មកត្រឹមពលបាលត្រីពាក់ព័ន្ធរឿងយកប្រាក់ពីជនបរទេស

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ប៉ូលិសផ្កាយពីរម្នាក់ គឺលោក គង់ វុទ្ធី ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិឱ្យមកត្រឹម ពលបាលត្រី វិញ ក្រោយពីក្រុមប្រឹក្សាវិន័យរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានហៅលោក គង់ វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ទៅសួរនាំដើម្បីស្រាវជ្រាវលើករណីដែលមហាជនចោទថា បានទទួលប្រាក់ពីជនបរទេស។

បើតាមព្រះរាជក្រឹត្យដែលទទួលបាននៅរសៀលថ្ងៃទី០៧ ខែមេសា បានបញ្ជាក់ថា លោក គង់ វុទ្ធី ត្រូវបានបន្ថយឋានន្តរស័ក្តិពីឧត្តមសេនីយ៍ទោឱ្យមកនៅត្រឹមថ្នាក់ ពលបាលត្រីវិញ។ លោក គង់ វុទ្ធី ត្រូវបានមហាជនចោទថា ទទួលប្រាក់រត់ការឱ្យជនបរទេសមិនបានសម្រេច ហើយមិនព្រមប្រគល់ប្រាក់ជូនជនរងគ្រោះវិញ។ ក្នុងករណីនេះ ជនរងគ្រោះបានឱ្យលុយ២លានដុល្លារ ទៅលោក វុទ្ធី ជាង១ឆ្នាំមកហើយ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…