រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងប្រៃសណីយ៍ប្រាប់ឱ្យប្រុងប្រយ័ត្នចំពោះសារបោកបន្លំជាក្រុមហ៊ុន Telegram

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រាប់ពីល្បិចរបស់ជនខិលខូចដែលបន្លំធ្វើជាក្រុមហ៊ុន Telegram  ដើម្បីបោកប្រាស់។ ក្រសួងប្រៃសណីយ៍ បញ្ជាក់ថា ជនខិលខូចបន្លំធ្វើជាក្រុមហ៊ុន Telegram ដើម្បីធ្វើឱ្យលោកអ្នកជឿថា ជាក្រុមហ៊ុនពិតហើយតម្រូវឱ្យចុចតំណភ្ជាប់ (Link) ភ្លាមៗ បើមិនដូច្នេះគណនី Telegram របស់អ្នកនឹងបាត់ក្នុងរយ:ពេលដ៏ខ្លី។

ការប្រើឈ្មោះគណនី telegram ក្លែងក្លាយ គឺបន្លំនិងបោកប្រាស់តែប៉ុណ្ណោះ។ ដូច្នេះត្រូវពិនិត្យឈ្មោះគណនីឱ្យបានច្បាស់លាស់ជាមុនសិន។ ឈ្មោះគណនីផ្លូវការពិតប្រាកដ គឺ Telegram ព្រមទាំងមានសញ្ញាធីកនៅខាងចុងនៃឈ្មោះ។ ចំណែក ឈ្មោះគណនីទើបតែបង្កើតឡើងថ្មី មានន័យថា កាលបរិច្ឆេទនៃការបង្កើតគណនីទើបតែថ្មីៗ ដោយប្រើលេខទូរសព្ទមកពីប្រទេសដទៃ។  

ជនខិលខូច អាចគម្រាម បំភ័យ និងទាមទារឱ្យអ្នកធ្វើសកម្មភាពភ្លាមៗ តាមរយៈសារដែលបានផ្ញើមក បញ្ជា្កក់ថាតេឡេក្រាមរបស់អ្នកនឹងត្រូវបានលុប ឬបង្កកជាអចិន្ត្រៃយ៍ ប្រសិនបើមិនធ្វើតាមការណែនាំរបស់ពួកគេរយៈពេល ៦-២៤ ម៉ោង។ ខ្លឹមសារទាំងនេះមើលទៅដូចជាការជូនដំណឹងអំពីសុវត្ថិភាពរបស់គណនីតេឡេក្រាមរបស់អ្នក ប៉ុន្តែគឺជាការកុហកបោកប្រាស់តែប៉ុណ្ណោះ។ ដូច្នេះ ដើម្បីមានសុវត្ថិភាព សូមកុំធ្វើតាម ព្រោះអ្នកអាចនឹងបាត់បង់គណនីភ្លាមៗ ប្រសិនបើអ្នកចូលទៅកាន់តំណភ្ជាប់បោកប្រាស់នោះ ហើយធ្វើទៅតាមការណែនាំរបស់ពួកគេ។ ម្ល៉ោះហើយ ប្រសិនបើមានការសង្ស័យថា មានអ្វីមិនប្រក្រតី សូមហៅទៅកាន់លេខទូរសព្ទ ១២៣ ឬ៦៧៨៩ ឬផ្ញើសារចូលទៅទំព័រផ្លូវការរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីរាយការណ៍៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…