បន្ទាប់ពីអ្នកសារព័ត៌មានម្នាក់បានប្រើឈ្មោះជាអ្នកកាសែតទៅសុំលុយពីម្ចាស់សិប្បកម្មផលិតទឹកកក ១កន្លែង នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភត្រ្តា បានចេញបញ្ជាឱ្យលុបសុពលភាពបណ្ណសម្គាល់អ្នកសារព័ត៌មាននោះចោលភ្លាមដែលមានឈ្មោះ កៅ ពិសិដ្ឋ ហើយមិនអនុញ្ញាតឱ្យប្រកបអាជីពជាអ្នកសារព័ត៌មានតទៅទៀតនោះទេ។
រដ្ឋមន្រ្តីព័ត៌មាន បានបញ្ជាឱ្យអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ប្រាប់ម្ចាស់អង្គភាព នៃសារព័ត៌មាននោះឱ្យណែនាំដល់បុគ្គលិក និងអ្នកយកព័ត៌មានរបស់ខ្លួនឱ្យគោរពតាមក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដើម្បីបញ្ចៀសរាល់សកម្មភាពទាំងឡាយប៉ះពាល់ដល់កិត្តិយស និងគុណតម្លៃនៃអ្នកសារព័ត៌មាន៕
ដោយ៖ ង៉ែត ពិសាន្ត










