រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មកកម្សាន្តទាំងអស់គ្នា!នៅរង្វង់មូលព្រះថោងនាងនាគ ក្រុងកំពង់សោមនឹងធ្វើសង្ក្រាន្ត៣ថ្ងៃជាមួយព្រឹត្តិការណ៍សប្បាយៗជាច្រើន!

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ត្រៀមខ្លួនរួចហើយឬនៅកនយើង កុំភ្លេចមកលេងកម្សាន្តទាំងអស់គ្នាណា!! នៅវង្វង់មូលព្រះថោងនាងនាគ ក្រុងកំពង់សោម មានព្រឹត្តិការណ៍សប្បាយៗជាច្រើនក្នុងអំឡុងសង្ក្រាន្តឆ្នាំថ្មី ដើម្បីអបអរសាទចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦។ សង្ក្រាន្តដែលគ្រោងរៀបចំនៅរង្វង់មូលព្រះថោងនាងនាគ នឹងរៀបចំរយៈពេល ៤ថ្ងៃ ពោលគឺពីថ្ងៃទី១៣នេះតទៅរហូតដល់ថ្ងៃទី១៦ ខែមេសា។

ព្រឹត្តិការណ៍ទាំងនោះរួមមាន៖ នៅរសៀលថ្ងៃទី១៣ ១៤ ១៥ ខែមេសា មានពិធីប្រកាសបើកសង្ក្រាន្តឆ្នាំថ្មី លេងល្បែងប្រជាប្រិយខ្មែរ និងការប្រគុំតន្ត្រី។ ចំណែក នៅរសៀលថ្ងៃទី១៦ ខែមេសា ជាថ្ងៃចុងបញ្ចប់ ក៏មានការលេងល្បែងប្រជាប្រិយខ្មែរ និងការប្រគុំតន្ត្រី ថែមទាំងស្រង់ព្រះថោងនាងនាគទៀតផង។ ដូច្នេះ សូមសាធារណជន និងប្រជាពលរដ្ឋ មកចូលរួមលេងកម្សាន្តសប្បាយរីករាយទាំងអស់គ្នា៕

ដោយ៖ ង៉ែត ពិសាន្ត


មតិយោបល់

កំពុងផ្ទុកមតិយោបល់…