រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ACU ឃាត់ខ្លួនប៉ូលិសផ្កាយបីម្នាក់និងផ្កាយពីរម្នាក់រួមនឹងស្ត្រីម្នាក់

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ទីបំផុត ឧត្តមសេនីយ៍ឯកផ្កាយបីម្នាក់ និងប៉ូលិសផ្កាយពីរម្នាក់ រួមនឹងស្រ្តីម្នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួស (ACU) ឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ បើតាមទូរទស្សន៍ BTV ចេញផ្សាយនៅថ្ងៃទី២១ ខែមេសានេះ បានបញ្ជាក់ថា ឧត្តមសេនីយ៍ឯកផ្កាយបីម្នាក់ ដែលត្រូវបាន ACU ឃាត់ខ្លួនមានតួនាទីជាអគ្គនាយករងអន្តោប្រវេសន៍ និងផ្កាយពីរម្នាក់ មានតួនាទីជាស្នងការរងនគរបាលរាជធានីភ្នំពេញ រួមនឹងស្ត្រីម្នាក់ផងដែរ។

ទោះបីជាយ៉ាងណា ការឃាត់ខ្លួនប៉ូលិសផ្កាយបី និងផ្កាយពីររួមនឹងស្ត្រីម្នាក់ខាងលើ គេមិនទាន់អាចបញ្ជាក់អំពីមូលហេតុបាននៅឡើយទេ។ ប៉ុន្តែ BTV បានត្រឹមសុំការបញ្ជាក់ពីឯកឧត្តមឧត្តមសេនីយ៍ឯក សុខ សុមនា អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ប៉ុណ្ណោះ ដោយឯកឧត្តមបានឱ្យដឹងនាព្រឹកថ្ងៃទី២១ខែមេសានេះថា៖ «គាត់នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ពិតមែន គាត់នៅជួយការងារនាយកដ្ឋានអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ចំណែក ឯកឧត្តម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ «ខ្ញុំក្តាប់អត់បានទេ ដឹងព័ត៌មានថា ខាង ACU ឃាត់ ខ្ញុំអត់ដឹងថារឿងអី ពាក់ព័ន្ធអី ឃាត់តាំងពីថ្ងៃអាទិត្យ»។ រីឯ លោក សយ ចាន់វិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា ចំពោះព័ត៌មាននេះនៅមិនទាន់អាចជម្រាបបាននៅឡើយទេ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…