រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បណ្ឌិត គិន ភា៖ស្នងការរងម្នាក់ពាក់ព័ន្ធ Online Scams, តើអាចមានតួអង្គពាក់ព័ន្ធខ្ពស់ជាងនិងក្រោមហ្នឹងប៉ុន្មាននាក់ទៀតទៅ?

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា បានលើកឡើងដោយចោទជាសំណួរថា ស្នងការរងម្នាក់ពាក់ព័ន្ធ Online Scams, តើអាចមានតួអង្គពាក់ព័ន្ធខ្ពស់ជាងហ្នឹងនិងក្រោមហ្នឹងប៉ុន្មាននាក់ទៀតទៅ?។ លោកបណ្ឌិត បន្តទៀតថា បទឧក្រិដ្ឋនេះធំណាស់ ប្រហែលមានតួអង្គមិនតិចទេដែលពាក់ព័ន្ធ រាប់ទាំងម្ចាស់អគារធំៗផង តើអាចពាក់ព័ន្ធទេ? តើអគារប្រព្រឹត្តបទឧក្រិដ្ឋនោះជារបស់នរណា?។

លោកបណ្ឌិត គិន ភា បានសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការនាថ្ងៃទី២២ ខែមេសា បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាប់ខ្លួនឧត្តមសេនីយ៍ឯកផ្កាយបីម្នាក់ និងប៉ូលិសផ្កាយពីរម្នាក់ រួមនឹងអ្នកពាក់ព័ន្ធចំនួន ២នាក់ផ្សេងទៀតបញ្ចូនទៅតុលាការនាល្ងាចថ្ងៃទី២២ ខែមេសា ពាក់ព័ន្ធករណីស៊ីសំណូកពីពួក Online Scams និងសម្អាតប្រាក់។ លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោរប្រវេសន៍ និងលោកឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ រួមនឹងបក្ខពួក ២នាក់ទៀត ត្រូវបាន ACU ចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែមេសា បន្ទាប់ពីចាយពេលក្នុងការស៊ើបអង្កេត ២០ថ្ងៃ។ ទោះបីជាយ៉ាងណា អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ចាន់វិចិត្រ មិនទាន់អាចបញ្ជាក់បានថា មន្រ្តីនគរបាលជាន់ខ្ពស់ទាំងពីររូបនេះ ជាប់ពាក់ព័ន្ធនឹងទំហំទឹកប្រាក់ស៊ីសំណូកចំនួនប៉ុន្មាន? ហើយតាំងពីពេលណានោះទេ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…