រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កងរាជអាវុធហត្ថខេត្តសៀមរាប ចុះផ្សព្វផ្សាយលេខទូរស័ព្ទ (Hotline) 1296 ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នៅពេលមានបទល្មើសផ្សេងៗកើតឡើង លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានចាត់ឱ្យក្រុមការងារបន្តយុទ្ធនាការ ចុះចែកខិត្តប័ណ្ណ នាមប័ណ្ណ និងបិទស្ទិកគ័រផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline) 1296 ជូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរ តាមផ្ទះ និងតាមផ្សារ នៅស្រុកសូទ្រនិគម និងស្រុកអង្គរជុំ ខេត្តសៀមរាប។

បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អាចទំនាក់ទំនងតាមលេខទូរស័ព្ទ (Hotline) 1296 ដោយឥតគិតថ្លៃ ២៤/២៤ ម៉ោង ឬអាចទាក់ទងតាមបណ្តាញ CoolApp, Telegram និង WhatsApp តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប។

ការផ្សព្វផ្សាយខាងលើនេះ បានចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផងដែរ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…