ខេត្តព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថស្រុកស្ទឹងហាវ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះអនុវត្តវិធានការរឹតបន្តឹងសន្តិសុខនៅពេលយប់។
ជាក់ស្តែង នៅវេលាម៉ោង ២០:៣០ នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ចំនួន ០៤ នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក គឹម សុខ មេបញ្ជាការរង សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដឹកនាំរួមដោយ លោក កុយ សាមឌី អភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងហាវ បានដាក់គោលដៅត្រួតពិនិត្យ និងឆែកឆេរអាវុធជាតិផ្ទុះ ព្រមទាំងស្វែងរកបទល្មើសផ្សេងៗ។
ប្រតិបត្តិការនេះ ត្រូវបានអនុវត្តនៅចំណុចរង្វង់មូលអូរត្រេះ ស្ថិតក្នុងក្រុមទី១ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានគោលបំណងធានាសុវត្ថិភាព សន្តិសុខសាធារណៈ និងបង្ការបទល្មើសក្នុងមូលដ្ឋាន៕ ដោយ៖ ស៊ីណាន









