រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សាលាបឋម អនុនិងវិទ្យាល័យចំនួន៤នឹងប្រែមុខមាត់កាន់តែស្រស់ស្អាតបន្ថែមក្រោយឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ចុះពិនិត្យ!

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សាលារៀនចំនួន៤ នៅសង្កាត់រាម និងសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ នឹងប្រែមុខមាត់កាន់តែស្រស់ស្អាតបន្ថែមទៀត ក្រោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ចុះពិនិត្យនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។

ការចុះពិនិត្យសាលារៀនទាំង៤ខាងលើរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានអមដំណើរដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម រួមទាំងមន្រ្តីជំនាញជាច្រើននាក់ទៀត។ ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានណែនាំឱ្យអភិបាលក្រុងកំពង់សោមរៀបចំដាំដើមឈើ ចាក់បេតុងនៅបរិវេណសាលាឱ្យបានច្រើនបន្ថែម, ធ្វើសួនច្បារដាំផ្កាចម្រុះ និងរៀបចំកន្លែងបរិភោគអាហារសម្រាប់កូនសិស្សឱ្យបានស្អាត និងមានអនាម័យល្អ។ សាលារៀនទាំង៣ ដែលនឹងត្រូវកែសម្អដើម្បីប្រែមុខមាត់ថ្មីកាន់ស្រស់ស្អាតបន្ថែមជាងមុននេះ រួមមាន៖ សាលាបឋមសិក្សាស្មាច់ដែង និងវិទ្យាល័យ ហ៊ុន សែនស្មាច់ដែង ស្ថិតក្នុងសង្កាត់រាម និងសាលាបឋមសិក្សា-អនុវិទ្យាល័យអូរចំណារ ស្ថិតក្នុងសង្កាត់អូរឧកញ៉ាហេង៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…