រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាណាព្យាបាលបានបង្ហាញអារម្មណ៍សប្បាយរីករាយ និងមានក្ដីសង្ឃឹមឡើងវិញ ដែលក្រុមគ្រូពេទ្យបានវះកាត់កែសម្ផស្សមុខមាត់កូនៗរបស់ពួកគាត់

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ប្រជាពលរដ្ឋមកពីបណ្ដារាជធានី-ខេត្ត និងស្រុក-ក្រុងនានា បានសម្ដែងក្ដីរីករាយ និងថ្លែងអំណរគុណយ៉ាងខ្លាំង បន្ទាប់ពីអង្គការស្នាមញញឹមកម្ពុជា សហការជាមួយមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បើកកម្មវិធីវះកាត់ដោយឥតគិតថ្លៃ សម្រាប់អ្នកជំងឺមាត់ឆែប ក្រអូមឆែប និងពិការភាពមុខមាត់ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ក្នុងឱកាសនាំកូនចៅមកពិនិត្យ និងទទួលការព្យាបាលវះកាត់នេះ អាណាព្យាបាលជាច្រើនបានបង្ហាញអារម្មណ៍សប្បាយរីករាយ និងមានក្ដីសង្ឃឹមឡើងវិញ ខណៈដែលក្រុមគ្រូពេទ្យបានជួយវះកាត់កែសម្ផស្សមុខមាត់កូនៗរបស់ពួកគាត់ ឱ្យមានភាពស្រស់ស្អាត និងប្រសើរឡើងវិញ៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ កែវ ដារ៉ា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…