រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាជ្ញាធរខេត្តព្រះសីហនុប្រគល់ផ្ទះថ្មីជូនគ្រួសារក្រីក្រមានពិការភាពនិងបន្តជួយអតីតយុទ្ធជននៅស្រុកស្ទឹងហាវ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ តំណាងឱ្យឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅស្រុកស្ទឹងហាវ។

ក្នុងឱកាសនោះ ក្រុមការងារបានប្រគល់ផ្ទះថ្មីចំនួន ១ខ្នង ទំហំ ៤.៥ម៉ែត្រ គុណ ៧ម៉ែត្រ លើដីទំហំ ១០ម៉ែត្រ គុណ ៥០ម៉ែត្រ ជូនគ្រួសារលោក នួន វុធ អាយុ ៦៤ឆ្នាំ ដែលមានពិការភាព និងជាគ្រួសារក្រីក្រខ្វះខាតទីជម្រករស់នៅ។ គ្រួសារនេះមានសមាជិកសរុប ៥នាក់ក្នុងបន្ទុក។

ជាមួយគ្នានេះ ក្រុមការងារក៏បាននាំយកអង្ករឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជនចំនួន ៥គ្រួសារ ដែលកំពុងរស់នៅលើដីឡូត៍សម្បទានសង្គមកិច្ច និងបានចុះពិនិត្យអណ្តូងទឹកស្អាត ដែលទើបប្រគល់ជូនលោក លួន ចោម អាយុ ៦៣ឆ្នាំ អតីតមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានចូលនិវត្តន៍ និងជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ។

សកម្មភាពនេះបានប្រព្រឹត្តទៅនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និវត្តជន និងគ្រួសារខ្វះខាតក្នុងមូលដ្ឋាន៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…