រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រហិតក្ដាមផ្ទុកសារធាតុគីមី«ប៉ូរ៉ាក់»ជាង៤តោនត្រូវបានបង្ក្រាបក្រោយឈ្មួញលួចនាំចូលពីវៀតណាម

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

រថយន្ត១គ្រឿងដឹកប្រហិតសាច់ក្ដាមចំនួន៤១៦កេសស្មើនឹង ៤១៦០គីឡូក្រាមនាំចូលពីប្រទេសវៀតណាមគ្មានច្បាប់អនុញ្ញាត ត្រូវបានកម្លាំងជំនាញសាខាគយ និងរដ្ឋាករខេត្តតាកែវ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងមន្រ្តីជំនាញសាខា ក.ប.ប. ខេត្ត បានចាប់ឃាត់ត្រួតពិនិត្យនៅចំណុចភូមិជ្រោយពេន ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងប្រហិតសាច់ក្តាមជាង ៤តោននេះ ត្រូវបានមន្រ្តីជំនាញរកឃើញមានផ្ទុកសារធាតុគីមីហាមឃាត់ «ប៉ូរ៉ាក់»។ ក្នុងនោះមន្រ្តីជំនាញបាន យកទៅដុតបំផ្លាញចោល នៅទីលានចាក់សំរាម ក្នុងក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី២៥ ខែមិថុនា។

បើតាមលោក លៀង សុភា ប្រធានសាខា កបប ខេត្តតាកែវ  សារធាតុគីមីហាមឃាត់ «ប៉ូរ៉ាក់» គឺជាសាធាតុម៉្យាងអាចបង្កឱ្យមានជំងឺ របកស្បែក ប្រគ្រីវកាច់ ខ្សោយតម្រងនោមដែលអាចនាំឱ្យខូចតម្រងនោមធ្ងន់ធ្ងរ ឈឺសន្លាក់និងឆ្អឹង ប៉ះពាល់ដល់ប្រព័ន្ធក្រពះ ពោះវៀន ចង្វាក់ដង្ហើមថយចុះ ប៉ះពាល់ដល់ប្រព័ន្ធសរសៃឈាមបេះដូង ខូចថ្លើម និងប្រព័ន្ធប្រសាទ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…